មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីបុរសម្នាក់បានសម្រេចចិត្តធ្វើការច ងក ស ម្លា ប់ខ្លួន នៅក្នុងបន្ទប់ទឹកផ្ទះកំពុងសាងសង់មួយកន្លែង ថែមទាំងបានសរសេរអក្សរមួយឃ្លា ដើម្បីជាពាក្យផ្តាំផ្ញើប្រហែលជាជូនដល់ម្ចាស់ផ្ទះផងក៏មិនដឹង ដែលករណីនេះបានកើតឡើងនៅក្នុងផ្ទះកំពុងសាងសង់មួយកន្លែងក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ វេលាម៉ោង១០៖៥៥នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ យោងតាមប្រភពព័ត៌មានជាបឋមបានឱ្យដឹងថា គេមិនទាន់ស្គាល់អត្តសញ្ញាណរបស់បុរសនោះនៅឡើយទេ ដោយគ្រាន់តែដឹងថា បុរសនោះគឺជាកម្មករសំណង់ម្នាក់ ហើយការស ម្លា ប់ខ្លួនគឺបានធ្វើឡើងនៅក្នុងបន្ទប់ទឹក ហើយនៅក្នុងនោះផងដែរ បុរសខាងលើក៏បានបន្សល់ទុកនៅអក្សាមួយឃ្លាផងដែរ ដែលមានអត្ថន័យទាំងស្រុងថា៖ «ខ្ញុំសុំទោសអ្នកទាំងអស់គ្នា ដែរខ្ញុំត្រូវធ្វើបែបនេះ»។ យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់អាចធ្វើការសន្និដ្ឋានបានថា តើការស ម្លា ប់របស់បុរសខាងលើមានជាបពាក់ព័ន្ធនឹងបញ្ហាអ្វីនោះនៅឡើយទេ។
Read More »កុំចេះតែហ៊ាន! លោកធំម្នាក់ត្រូវបានបញ្ដេចចេញពីតំណែងក្របខ័ណ្ឌភ្លាមបន្ទាប់ពីបុរសម្នាក់នោះបាន
លោកថន វីរៈ ជាឈ្មួញរកស៊ីដីធ្លីដ៏ល្បីល្បាញកាលពីថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅត្រូវបានបញ្ជាការដ្ឋានអង្គរក្សធ្វើលិខិតមួយគោរពជូនលោកអភិបាលខេត្តព្រះសីហនុថាលោក ថន វីរៈ ត្រូវបានអង្គភាព ដកឈ្មោះចេញពីបញ្ជីគ្រប់គ្រងនៃកងយោធពលខេមរភូមិន្ទហើយ ។ តាមរយៈលិខិតមួយច្បាប់ដែលក្រុមអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នេះ បញ្ជាការដ្ឋានអង្គរក្ស បញ្ជាក់ថា លោក ថន វីរៈ ធ្វើអ្វីតាមអំពើចិត្ត មិនគោរពតាមការចាត់តាំងរបស់អង្គភាពនឹងវិន័យកងកម្លាំងជាច្រើនលើកច្រើនសារ អប់រំមិនស្តាប់។ ជាមួយគ្នានេះ នាពេលថ្មីៗនេះលោក ថន វីរៈ បានឆបោកប្រាក់ប្រជាជនក្នុងរឿងទិញដីនៅខេត្តព្រះសីហនុដែលធ្វើអោយអង្គភាពមានការលំបាកលើការដោះស្រាយមិនចេះចប់ ។ បញ្ជាការដ្ឋានអង្គរក្សសូមអោយលោកអភិបាលខេត្តព្រះសីហនុចាត់ការតាមផ្លូវច្បាប់ប្រសិនបើលោក ថន វីរៈ យកឈ្មោះអង្គភាពទៅប្រព្រឹត្តអំពើខុសច្បាប់។ ទន្ទឹមនេះកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ថ្មីៗនេះព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យមួយសម្រេចតែងតាំងនិងផ្តល់ឋានៈលោក ថន វីរៈ ជាទីប្រឹក្សាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយពុំទទួលប្រាក់បំណាច់មុខងារ ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុវិញបានអោយដឹងថាពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដឹងថា លោក ថន វីរៈ ដែលធ្លាប់មានរឿងអាស្រូវជាច្រើនពាក់ព័ន្ធបញ្ហាដីធ្លីបែរជាត្រូវបានតែងតាំងពីទីប្រឹក្សាសម្តេចក្រឡាហោម …
Read More »ក្ដៅៗ ពលករធ្វើចត្តាឡីស័កម្នាក់ លោតពីលើសណ្ឋាគារស្នាក់នៅ ធ្លាយដំបូលសាលារៀនសុធារស រងរបួសធ្ងន់
(រាជធានីភ្នំពេញ) ៖ ពលករខ្មែរម្នាក់ដែលទើបមកពីប្រទេសម៉ាឡេស៊ី ហើយក្រសួងសុខាភិបាលតម្រូវឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឡង លីវ តាមផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានលោតពីលើអគារសណ្ឋាគារ បណ្តាលអោយធ្លាយដំបូលសាលារៀនសុធារស និង រងរបួ ស។ បុរសរូបនេះមានឈ្មោះ សួន វាសនា អាយុ២៣ឆ្នាំ ស្នាក់នៅក្នុងបន្ទប់៥១១ ជាការធ្វើចត្តាឡីស័ក កាលពីថ្ងៃទី២ ធ្នូ! ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខ្មែរ-សូវៀតហើយ៕ ប្រភពពី កម្ពុជាថ្មីដេលី
Read More »ជិតដាច់ឆ្នាំ២០២០ ចូលឆ្នាំ២០២១ភ្លាម ស៊ឹម សូលិកា ទិញរថយន្តស៊េរីទំនើបភ្លែត
ភ្នំពេញ៖ អ្នកនាង ស៊ឹម សូលិកា និងលោក អេង ឬទ្ធី គឺជាពិធីករ ពិធីការិនី ដ៏ល្បីឈ្មោះ និងពូកែវោហាស័ព្ទ។ ចាប់តាំងពីអ្នកទាំងពីនាក់ បានចាប់ដៃគ្នាសាងគ្រួសារមក គេសង្កេតឃើញថា ជីវិតរបស់អ្នកទាំងពីរពិតជាមានភាពស៊ីវីល័យ និងហាសូខ្លាំង ព្រោះថា គ្រប់របស់ប្រើប្រាស់ទាំងអស់ សុទ្ធតែជារបស់ប្រេនដែលមានតំលៃថ្លៃៗ និងទិញរថយន្តជាហូរហែ។ ជាក់ស្តេ កាលពីពេលថ្មីនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង ស៊ឹម សូលិកា បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្រោយពីបានទិញរថយន្តស៊េរីទំនើបមួយគ្រឿង ព្រមជាមួយការប្រោសព្រំ សូមសេរីសួស្តី ពីសំណាក់ព្រះតេជគុណថែមទៀតផង។ រថយន្តស៊េរីទំនើប ម៉ាក Bentley ពណ៍ស ចែងចាំង ដោយមានបូរពណ៏ក្រហមឆ្អៅ ចងពីលើរថយន្ត គឺជាកាដូ សម្រាប់ឆ្នាំថ្មី និងជាសមាជិកថ្មីនៅក្នុងគ្រួសារមួយនេះ។ បើតាមការឲ្យដឹង រថយន្តស៊េរីទំនើបមួយគ្រឿងនេះ មានតំលៃខ្ពស់ មិនធម្មតាឡើយ ។ ជីវិតរបស់អ្នកនាង ស៊ឹម សូលិកា កាន់តែមានភាពហ៊ឺហារ និងស្រស់បំព្រងឡើង …
Read More »ខ្លោចចិត្តណាស់ ! អ៊ំប្រុសម្នាក់ព្រមលុតជង្គង់ក្រាបសំពះម្ចាស់ឡានដល់ដី ដើម្បីអង្វរកុំឲ្យម្ចាស់ឡានធ្វើ…
ហ្វេសប៊ុក ៖ យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sokhy Phal បានធ្វើការបង្ហោះរៀបរាប់ពីលោកពូម្នាក់ថា ៖ លោកពូអើយលោកពូ លោកពូវ័យចំណាស់អាយុ៦៨ឆ្នាំទៅហើយ ខំប្រឹងបើកម៉ូតូសង់កូរ៉េដឹកដបស្រាថ្នាំខ្មែរដើរលក់និងរើសសំបកកំប៉ុងស្រាបៀរដាក់ថង់ដឹកតាមម៉ូតូស្រាប់តែមកប៉ះជាមួយរថយន្តព្រូស១គ្រឿងខណះពេលធ្វើដំណើរស្របទឹសគ្នាបណ្តាលអោយដួលរងរបួសជើងនិងបែកដកស្រាថ្នាំខូចខាតផងដែរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១០នាទីថ្ងៃទី១០ខែធ្នូឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវ២១៧សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ក្រោយកម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ចុះធ្វើការសម្របសម្រួលលោកពូវ័យចំណាស់វ័យ៦៨ឆ្នាំបានលត់ជង្គង់សំពះទាំងជើងឈឺស្ទើរតែក្រោកឈរមិនរួចសុំទោសខាងម្ចាស់រថយន្តព្រូសដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង។ សូមបញ្ជាក់ផងដែរម្ចាស់ឡានអភ័យទោសឲ្យលោកអ៊ំ ពីដំបូងអ៊ំម្ចាស់ម៉ូតូជិះប៉ះឡានគេហើយ មិនព្រមទទួលខ្លួនខុស ហើយថែមទាំងចង់ទារសំណងគេ ទាល់តែប៉ូលីសមក និយាយប្រាប់គាត់ថាគាត់ខុសទើប គាត់ព្រមទទួល ហើយពីដំបូលម្ចាស់ឡាន ចង់បានត្រឹមតែពាក្យសុំទោសក៏អស់ចិត្តដែរ តែគាត់នៅធ្វើខ្លាំង ចុងក្រោយគាត់លុតជង្គង់សុំទោសខ្លួនឯង ម្ចាស់ឡានមិនបាននៅមើលឡើយ គេដើរចេញ ៕
Read More »