បច្ចុប្បន្ននេះសម្លៀកបំពាក់បែបប្រពៃណីខ្មែរ នៅតែជាទីចាប់អារម្មណ៏សំរាប់បងប្អូនប្រជាជនខ្មែរទូទាំងប្រទេស ហេីយក៏ជាការថែរក្សា ក៏ដូចជាបង្ហាញនូវ កេរ្តិ៍មរតក ដ៏ស្រស់ស្អាតរបស់ខ្មែរ ដែលបានបន្សល់តាំងតែពីដូនតាសម័យបុរាណ ដេីម្បីអួតបង្ហាញអោយពិភពលោកបានមេីលឃេីញផងដែរ។ ជាពិសេសយេីងសង្កេតឃេីញថា ក៏មានជនបរទេសមួយចំនួន បានជ្រេីសយកសម្លៀកបំពាក់បែបប្រពៃណីខ្មែរ មកប្រារព្ធក្នុងពិធីជ័យមង្គល និងដំណើរកម្សាន្តទៅកាន់តំបន់នានាក្នុងប្រទេសកម្ពុជាផងដែរ។ ដែលនេះគឺជាមោទនភាពមួយរបស់ប្រជាជនខ្មែរ និងជាការបង្ហាញនូវប្រពៃណីដ៏ល្អផូរផង់របស់យេីង ទៅកាន់ពិភពលោកអោយបានស្គាល់។ ជាក់ស្តែង ប្តីប្រពន្ធមួយគូនេះ ដែលជាជនជាតិបារាំង ដោយសារតែស្រលាញ់ ក៏បានសម្រេចជ្រេីសរេីសយកឈុតប្រពៃណីខ្មែរមកស្លៀកពាក់ និងបានរួមគ្នាផ្តិតយកនូវទិដ្ឋភាពនៅតាមទីរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប នេះបេីយោងតាមរយៈគណនីហ្វេសប៊ុកផេកឈ្មោះ...
ភ្នំពេញ ៖ ជាការពិតណាស់ដែលនៅក្នុងរង្វង់សិល្បៈអាចនិយាយាបានថា ទេព បូព្រឹក្ស ជាតារាចម្រៀងស្រីមួយរូបដែលមានសមត្ថភាពខ្ពស់នៅក្នុងការច្នៃជាម៉ូដចម្រៀងបំពាក់ ក៏ដូចជាម៉ូដសក់បែបប្លែកៗ ស្អាតៗ ស្ទើរតែរៀងរាល់ថ្ងៃទៅហើយ ដែលអាចនិយាយបានថាប្លែកពីមួយថ្ងៃទៅមួយថ្ងៃមិនជាន់គ្នាតែម្ដង ។ ជាក់ស្ដែងតែ ទេព បូព្រឹក្ស ជាអ្នកចម្រៀងល្បីម្នាក់ទៅក្នុងពេលបច្ចុប្បន្ននេះទៅហើយ ចំពោះរឿងតុបតែងខ្លួនវិញច្បាស់ណាស់ថានាងក៏ត្រូវតែយកចិត្តទុកដាក់ក្នុងការរៀបចំតុបតែងខ្លួន ច្នៃម៉ូដយ៉ាងណាឱ្យមានអ្វីដែលប្លែកៗ មិនដដែលៗ ដើម្បីមកបង្ហាញជូនអ្នកគាំទ្រ ជាពិសេសវាក៏បានបង្ហាញពីសមត្ថភាព និង ទេពកោសល្យមួយផ្នែកទៀតដែលតារាស្រីរូបនេះមាន បន្ថែមពីលើសមត្ថភាពខាងផ្នែក រាំ...
សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ តារាចម្រៀង ដ៏ល្បីឈ្មោះ ប្រចាំផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា បានសម្រាលកូនប្រុសម្នាក់ ដ៏គួរឲ្យស្រឡាញ់ ដែលមានឈ្មោះថា អុឹង បញ្ញាបុត្រ ហៅឆលី នោះ ពិសេសនោះ គឺមានថ្ពាល់ខួច ដូចប៉ាៗ ថែមទៀតផង។ បច្ចុប្បន្នតារាចម្រៀងស្រី...
ទស្សនិកជន ក៏ដូចជាពុកម៉ែ បងប្អូន ភាគច្រើន ច្បាស់ជាស្គាល់ ជាក់ជាមិនខាន តារាសម្ដែង ដែលមានសម្រស់ស្រស់ ផូរផង់ មានទឹកមុខ ស្រគត់ស្រគំ និងមានងារជា តារាទឹកភ្នែក គឺ នី មុន្នីនាថ នោះ។តារារូបនេះ នៅតែទទួលបានការគំាទ្រយ៉ាងខ្លាំងដដែល មកទល់ពេលនេះ តាមរយៈលេចមុខក្នុងការសម្តែងផ្សេងៗមិនដែលដាច់ឡើយ ជាពិសេសនោះ ភាគច្រើនដើរជាតួកំសត់ ស្រក់ទឹកភ្នែក។ នី...
គំរោងវិនិយោគរមណីយដ្ឋាន និងផ្សារបណ្តែតទឹកលើកដំបូងនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះហើយ ប្រសិនជាគ្មានអ្វីប្រែប្រួលទេនោះ។លោកសាស្រ្តាចារ្យទួស សាភឿនសហភាគហ៊ុនិកនៃបុរីអង្គរលែនដ៏ម៉ាក ដែលបាននាំក្រុមហ៊ុនថៃធំៗចំនួន៣ មកវិនិយោគនៅកម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៩ មេសានេះថា បច្ចុប្បន្នក្រុមហ៊ុនកំពុងរត់ការច្បាប់ ដើម្បីសាងសង់គំរោងនេះដែលគ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះ ប្រសិនជាអ្វីៗដំណើរការបានតាមការគ្រោងទុក។លោកបន្តថា គំរោងរមណីយដ្ឋាន និងផ្សារបណ្តែតទឹកលើកដំបូងនៅកម្ពុជានេះ ស្ថិតនៅលើផ្ទៃដី៥០ហិកតា។ លោកសាស្រ្តាចារ្យទួស សាភឿនសហភាគហ៊ុនិកនៃបុរីអង្គរលែនដ៏ម៉ាក ដែលបាននាំក្រុមហ៊ុនថៃធំៗចំនួន៣ មកវិនិយោគនៅកម្ពុជាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៩ មេសានេះថា បច្ចុប្បន្នក្រុមហ៊ុនកំពុងរត់ការច្បាប់ ដើម្បីសាងសង់គំរោងនេះដែលគ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះ ប្រសិនជាអ្វីៗដំណើរការបានតាមការគ្រោងទុក។លោកបន្តថា គំរោងរមណីយដ្ឋាន...
ខេត្តសៀមរាប ៖ ពិតណាស់ ទោះបីមានអាយុមិនតិចក្តី តែក្មេងៗសុំខ្មាស់ ពីសម្រស់មិនចេះប្រែប្រួលរបស់ ឧត្តមភរិយារបស់ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា នោះគឺ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ ទំព័រហ្វេសប៊ុករបស់ លោកជំទាវ ទាង អេង ទៀ សីហា ជាភរិយា លោកឯកឧត្តម ទៀ...
ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបង្ហាញទីតាំង និងពេលវេលាសម្រាប់ចាក់វ៉ាក់សាំងស៉ីណូហ្វាមរបស់ចិន ដើម្បីប្រឆាំងជំងឺកូវីដ-១៩ ជូនគ្រូពេទ្យ បុគ្គលិក-មន្ដ្រីសុខាភិបាលទាំងអស់ និងកងកម្លាំងនគរបាលជាតិ នៅតាមបណ្ដារាជធានី-ខេត្ត ចំនួន១០។ សេចក្ដីជូនព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទើបទទួលបានក្រសួងសុខាភិបាលបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងសម្រាប់ក្រុមមនុស្សខាងលើនេះ នឹងដំណើរការចាប់ពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះតទៅ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច។ ...
ហ្វេនៗ ក៏ដូចជាទស្សនិកជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង សុឹម សូលិកា នោះ ដែលជា ពិធីការិនី និងជាតារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ ដែលគ្រប់គ្នា មិនដែលមើលរំលង ឡើយ ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ មកដល់សព្វថ្ងៃនេះ។ក្រៅពីវិស័យសិល្បះ បើងាកមកមើលជីវិតក្នុងគ្រួសាររបស់ សូលិកា វិញ ក៏មិនធម្មតាឡើយ ដោយ តារាស្រីរូបនេះ កំពុងសាងសុភមង្គល យ៉ាងកក់ក្តៅជាមួយ ក្រុមគ្រួសារដ៏តូចមួយរបស់ខ្លួន...
ជីវិត គឺជាបញ្ហា ហើយេជីវិតគឺទាមទារឱ្យយើងមានការតស៊ូ និងខិតខំជានិច្ចតាំងពីដើមដល់ចុងបញ្ចប់នៃថ្ងៃចុងក្រោយ បើគ្មានការតស៊ូទេគឺមិនអាចទទួលបានសេចក្តីសុខឡើយសូម្បីតែមួយថ្ងៃ។ ជាក់ស្តែង មនុស្សគ្រប់គ្នាមានជីវិតមិនដូចគ្នានោះទេ អ្នកខ្លះកើតមករស់នៅស្រនុកសុខស្រួល តែអ្នកខ្លះត្រូវតស៊ូគ្រប់បែបយ៉ាងតាំងពីចាប់ផ្តើមដំបូង។ ជាការពិត លោកតាម្នាក់ មានព្រះជន្ន ៩០ឆ្នាំ ហើយតែដោយជីវភាព ដោយត្រូវការប្រាក់ដើម្បីបានអាហារហូប លោកតាបានខិតខំប្រឹងប្រែងតស៊ូ ប្រកបរបរលក់ខ្វិត និងអំបោស ដោយសេចក្តីតស៊ូដោយមិនចាំបាច់ចាំកូនចៅណាមកមើលថែនោះឡើយ។ យ៉ាងណាមិញ លោកតាមានអាយុច្រើនហើយគួរតែទទួលបានការមើលថែទាំពី កូនចៅតែបែរជាត្រូវមកតស៊ូក្រោមក្តៅបែបនេះទៅវិញ។ តែថ្មីៗនេះ...
Rhesus គឺជាសត្វស្វា១ក្បាល ដែលទទួលបានការកោតសរសើរជាខ្លាំងពីសំណាក់មហាជន ដោយសារតែក្ដីអាណិតស្រឡាញ់របស់វាមិនងាយឃើញសត្វដទៃណាអាចធ្វើដូចបាន។ ស្ថិតនៅក្នុងស្រុក Rode ប្រទេសឥណ្ឌា សត្វស្វា Rhesus បានរើសយកកូនឆ្កែអនាថា១ក្បាលមកចិញ្ចឹមបីបាច់ថែរក្សា ហាក់បីដូចជាកូនបង្កើតរបស់វាអ៊ីចឹង។ Rhesus រមែងតាមថែទាំកូនឆ្កែជាប់ជានិច្ច ហើយបានការពារវាពីការវាយប្រហារពីពពួកឆ្កែតាមផ្លូវនានាផងដែរ។ ប្រជាជននៅទីនោះដំបូងឡើយគិតថា វាជារឿងចម្លែក តែក្រោយមកពួកគេក៏បានបង្ហាញសេចក្ដីអាណិតស្រឡាញ់យ៉ាងខ្លាំងចំពោះចិត្តសប្បុរសរបស់ស្វា Rhesus។ អ្នកស្រុកបានចាប់ផ្ដើមបោះចំណីអាហារឲ្យ Rhesus និងកូនឆ្កែ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា សត្វស្វាតែងឲ្យកូនឆ្កែស៊ីចំណីមុនវាទើបវាហ៊ានស៊ីតាមក្រោយ។ ...