ភ្នំពេញ ៖ ជាការពិតណាស់ដែលនេះចាត់ទុកជាលើកទី១ហើយ សម្រាប់កំពូលតារាចម្រៀងឱក សុគន្ធកញ្ញា ដែលចេញបទលក្ខណៈគ្រួសារ និយាយពីតួនាទីជាម្ដាយ រៀបរាប់ពីសកម្មភាពរបស់ខ្លួនប្រចាំថ្ងៃ ក្នុងនាមជាម្ដាយដ៏ល្អនោះ។ បទនេះ ស្ដាប់ទៅមានភាពប្លែក រហូតមានអ្នកខ្លះថាដូចបទឥណ្ឌាទៀតផង។បទនេះ មានចំណងជើងថា «Mommy ល្អ» និពន្ធទំនុកច្រៀងដោយ ៖ ជុំ សំអងនិពន្ធបទភ្លេង និង សម្រួលតន្ត្រី ៖ សួន វុត្ថា...
រាជធានីភ្នំពេញ ៖ យោងតាមការង្ហោះនៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ស្រីអូន ថៅកែក្រុមហ៊ុនសម្រស់ធម្មជាតិ និងស្វាមី បានឧបត្ថមទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីទិញសម្ភារៈប្រើប្រាស់ ខណៈដែលមន្ទីរពេទ្យកុមារអង្គរបានកំពុងតែជួយសង្គ្រោះកុមារកម្ពុជារាប់លាននាក់ ។ នៅលើទំព័រហ្វេសប៊ុក ស្រីអូន បានរៀបរាប់ភ្ជាប់ដោយទឹកចិត្តញញឹមស្រស់ស្រាយយ៉ាងដូច្នេះថា៖ «នាងខ្ញុំ ស្រីអូននិងស្វាមី បានឧបត្ថម្ភថវិកាចំនួន ២០០,០០០,០០០រៀល (50000$) សម្រាប់ទិញសម្ភារៈប្រើប្រាស់ក្នុងមន្ទីរពេទ្យកុមារអង្គរ ដើម្បីជាការតបស្នងដោយឃើញថា មន្ទីរពេទ្យកុមារអង្គរ បានជួយព្យាបាលដល់កុមារកម្ពុជាជាច្រើនលាននាក់»...
កម្ពុជា៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចតែងតាំងលោកជំទាវ ស៊ន សៀវម៉ី ជាជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានរដ្ឋសភានីតិកាលទី៤ មានឋានៈស្មើនឹង អគ្គនាយក បន្ថែមលើមុខងារបច្ចុប្បន្នដោយពុំទទួលបានប្រាក់បំណាច់មុខងារ នេះបើតាមព្រះរាជក្រឹត្យឡាយព្រះហត្ថលេខានៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ វីរកីឡាការិនី ស៊ន សៀវម៉ី កើតនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩៥...
កម្សាន្ត៖ ដូចគ្រប់ៗគ្នាបានជ្រាបរួចមកហើយថា តារាចម្រៀងស្រីស្រស់ស្អាតចាស់វស្សាប្រចាំព្រះរាជាណាចក្រកម្ពុជាអ្នកនាង ម៉េង កែវពេជ្រចិន្តា ជាតារាមួយរូប ដែលជាអាយដលរបស់មហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ ប្រិយមិត្តបងប្អូនបានជ្រាបរួចមកហើយ តារាចម្រៀងស្រីដែលមានទឹកដមសំនៀង ពីរោះដែលបំពេរអារម្មណ៍ ទាំងចាស់ ទាំងក្មេងជាមួយសំនៀងដ៏ពីរោះរន្តំដួងចិត្តមិនឱ្យជិនណាយឡើយ។ ដោយឡែក កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងពោរពេញដោយបទពិសោធន៍ និង សមត្ថភាព រូបនេះ បានបង្ហាញវត្តមាននៅក្នុងកម្មវិធី 3Fun Channel Cambodia ជាមួយកូនស្រីជាទីស្រលាញ់របស់អ្នកនាង។ ...
ភ្នំពេញ: កញ្ញា ឡុង ថាវរី ហៅកញ្ញា ម៉ារី ដែលបងប្អូនបានស្គាល់ថា ជាតារាស្រីមួយរូប មានសមត្ថភាព និងទេពកោសល្យទាំងនៅក្នុងការសម្តែង និងនៅក្នុងការថតMV ហើយកាលពីពេលថ្មីៗនេះ កញ្ញា បានជួបប្រទះនិងរឿងដែលសែនក្រៀមក្រំ ដោយលោកយាយរបស់កញ្ញា បានទទួលមរណភាព កាលពីថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ យ៉ាងណាមិញ កាលពីព្រឹកមិញនេះ យោងតាមគណនីហ្វេស ប៊ុក...
ភ្នំពេញ៖ កញ្ញា លៀង ចាន់ឡា ដែលជាអតីត បេក្ខភាពមកពីខេត្តកំពង់ឆ្នាំង ចូលរួមប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក X-Factor Cambodia កន្លងទៅនេះ បានកើតមានទុក្ខធំ ដោយអ្នកម្តាយរបស់នាង កំពុងមានជំងឺ និងលោកយាយរបស់នាងក៏បានចែកឋាន ដែលជាហេតុធ្វើឲ្យនាង មានទុក្ខកាន់តែធំឡើងទ្វេដង។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ព័ត៌មានដែលកញ្ញា ធ្លាក់ខ្លួនក្រ និងសឹងតែចង់ដើរចេញពីវិថីសិល្ប:ថែមទៅទៀតនោះ ត្រូវបានផ្សព្វផ្សាយពាសពេញបណ្តាញសង្គមហ្វេស ប៊ុក ស្រាប់តែប៉ុន្មានម៉ោងមុននេះបន្តិច...
ទស្សនិកជនជាច្រើន ពិតជានៅចាំច្បាស់ នូវ តារាចម្រៀង ដ៏ល្បីម្នាក់ នៅក្នុងផលិតកម្ម សាន់ ដេ គឺ លោក ខាន់ ជេមស៌ នោះ ហើយបទច្រើនរបស់តារារូបនេះ នៅតែដក់ក្នុងដួងចិត្ត អ្នកស្តាប់ដដែល មកដល់សព្វថ្ងៃនេះ ដោយមិនចេះជិនណាយឡើយ ។ បទពីរោះៗ ទំាងនោះ របស់ ខាន់ ជេមស៌...
កាលពីពេលថ្មីៗនេះ កុមារី១នាក់ កំពុងល្បី ល្បាញលើបណ្ដាញស ង្គម ដោយសារតែនាងអាចនិយាយបានរហូតដល់ជាង១០ភា សា មិនចា ញ់កុមារ ធុ សាលិ នោះទេ។ ផ្អែកតាមវីដេអូ ដែលគេបានចែកចាយតៗគ្នា កុមារីខាងលើអាចនិយាយបានរហូតដល់ ១៤ភាសា រួមមាន៖ អង់គ្លេស បារាំង រុស្ស៊ី ថៃ អេស្បាញ កូរ៉េ វៀតណាម...
ភ្នំពេញ៖ ជនបរទេសម្នាក់នេះ ជួយកុមារកំព្រាខ្មែរហើយ ខិតខំបង្ហាញពិភពលោកឲ្យស្គាល់កម្ពុជាថែមទៀត…អរគុណណាស់!…ស្ថាបនិកមូលនិធិកុមារកម្ពុជា Cambodian Children’s Fund (CCF) លោក Scott Neeson បានបង្កើតឡើងកាលពី ឆ្នាំ២០០៤ ក្នុងគោលបំណងជួយទៅដល់ក្មេងៗ លើគំនរសំរាមស្ទឹងមានជ័យ ដើម្បីឲ្យមានឱកាសបានទទួលនូវការអប់រំដូចក្មេងដទៃទៀត នឹងប្រែក្លាយជីវិតរបស់ពួកគេអោយមានអនាគតដ៏ភ្លឺស្វាង។ (សូមអូសចុះក្រោមទស្សនាវីដេអូ) ក្នុងដំណើរចាកចេញពីប្រទេសកម្ពុជាទៅកាន់សហរដ្ឋអាមេរិក ក្នុងទីក្រុងញូវយ៉ក កាលពីពេលកន្លងទៅ លោក Scott Neeson...
ចម្លែកៗ៖ ស្តេចពស់វែកពីរក្បាលគ្រាន់តែឃើញទំហំខ្លួនព្រឺសម្បុរ ពួកបានចេញពីរូង អំភ្លៀងធ្លាក់ខ្លាំង ដើម្បីស្វែងរកចំណីនៅតាមផ្ទះអ្នកស្រុក។ ក្រុមជួយសង្គ្រោះ បានទទួលទូរសព្ទហៅឲ្យទៅចាប់ពស់នោះភ្លាមៗ ដែលស្ថិតនៅពីរកន្លែងផ្សេងគ្នា ក្នុងតំបន់អ៊ូតារ៉ាខាន នៅជិតរដ្ឋធានីដេរ៉ាដុន ប្រទេសឥណ្ឌា។ មន្រ្តីសេវាកម្មព្រៃឈើឥណ្ឌា ឈ្មោះ Akash Kumar Verma បានយកហេតុការណ៍កម្ររនេះទៅចែករម្លែកតាមរយៈបណ្តាញធ្វីតធឺ នាពេលកន្លងទៅថ្មីៗនេះ។ នៅក្នុងសារធ្វីតធ័រមួយ ដែលត្រូវបានបង្ហោះកាលពីថ្ងៃអង្គារ លោក Verma បានបង្ហាញថា ក្រុមឆ្លើយតបរហ័សនៃនាយកដ្ឋានព្រៃឈើបានជួយចុះទៅចាប់ស្តេចពស់វែកធំៗពីរក្បាលក្នុងថ្ងៃតែមួយ។...