នៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុកមួយបានបង្ហាញពីល្បិចដ៍គួរឲ្យអស់សំណើច និងភ្ញាក់ផ្អើលផងដែរនៅប្រទេសឥណ្ឌា។ នៅក្នុងវីដេអូនោះ យើងឃើញមានស្ត្រីបីនាក់ កំពុងតែពិភាក្សាគ្នាយ៉ាងជាធម្មតា ដោយនៅក្នុងហាងនោះ ពួកគាត់បានដើរមើលរបស់ និងសម្លៀកបំពាក់ដូចអតិថិជនទូទៅដែរ ដោយរើសសម្លៀកបំពាក់មួយចំនួរគរនៅលើតុ។ ប៉ុន្តែអ្វីដែលធ្វើឲ្យយើងមានការភ្ញាក់ផ្អើលនោះគឺចោរស្រីទាំងបីនាក់នោះនៅដែលម្ចាស់ហាង ឬអ្នកលក់ភ្លេចខ្លួន ដោយរវល់ជាមួយភ្ញៀវដទៃទៀត ពួកគេម្នាក់បានប្រមូលខោអាវមួយគំនរនោះបត់ដាក់ចូលទៅក្នុងសំពតដោយធ្វើការគាប់វានឹងជើងទាំងពីររបស់ខ្លួន ហើយក្រោយមកពួកគេក៏ធ្វើជារើសសម្លៀកបំពាក់ផ្សេងបានមួយគំនរទៀត ហើយគ្នាគេម្នាក់ទៀតក៏ប្រមូលគាប់ក្នុងសំពត់ដូចគ្នា។ ក្រោយមកពួកគេក៏ដើរទៅកន្លែងទូទាត់ប្រាក់ដោយកាន់តែខោម្នាក់មួយប៉ុណ្ណោះ ដើម្បីឲ្យគេគិតប្រាក់។ ដោយម្ចាស់ហាងរវល់លក់ដូរផ្សេងផង និងមិនសូវចាប់អារម្មណ៍ជាមួយរូបរាង និងដំណើររបស់ក្រុមចោរស្រីដែលមានមាឌធំស្រាប់ៗផង ទើបធ្វើឲ្យក្រុមចោរស្រីទាំងបីនាក់នោះ ធ្វើដំណើរចេញពីហាងជាមួយនឹងខោអាវមួយគំនរម្នាក់ៗដោយសុវត្ថិភាព។
យោងតាមសារពត៌មានបរទេសបានអោយដឹងថា បុរសអ្នកនេសាទជនជាតិហ្វីលីពីនម្នាក់ បាននេសាទចាប់បានត្រីដ៏ធំមួយដែលមានទំងន់ 200Kg .គាត់ចាប់វាបាននៅម្ដុំក្បែឆ្នេរ Calibua ប្រទេសហ្វីលីពីន។ គាត់បាននាំយកត្រីនេះបំរ៉ុងនឹងយកទៅលក់ តែខណៈដែលគាត់ឈរនៅក្បែរត្រីនោះគាត់បានក្រឡេកឃើញមានស្នាមដៅសញ្ញានៅលើពោះត្រី គ្មាននរណាម្នាក់ហ៊ានទិញត្រីនោះទេ។ ពីព្រោះខ្លាចដោយសារតែត្រីនេះមានស្នាមដៅ អ្នកដែលហ៊ានទិញត្រីនេះគេអោយតំលៃថោកពេក ដូចនេះគាត់មិនព្រមលក់។គាត់ខឹងខ្លាំងណាស់ គាត់ចំណាយកំលាំងជាច្រើនដើម្បីចាប់ត្រីនេះ និងយកវាមកលើគោក គាត់សង្ឃឹមថានឹងលក់វាបានថ្លៃតែអ្វីដែលគាត់គិតគឺខុស។ គាត់សំរេចចិត្តថា មិនលក់ត្រីនេះទេ គាត់សំរេចចិត្តកាប់ត្រីនេះហូបវិញ គាត់បានកាត់ត្រីនេះជាពីស្រាប់តែធ្វើអោយគាត់ និង អ្នកដែលនៅក្បែរ នោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញមានរបស់ម្យ៉ាងនៅក្នុងពោះត្រី...
មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ផលិតកម្ម Galaxy Navatra ដែលជា របស់ ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ហើយក៏កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿរហូតដល់ពេលនេះ។ រាល់បទចម្រៀងភាគច្រើន ដែលផលិតកម្មនេះបានបញ្ចេញ សុទ្ធតែពីរោះៗ និងប្លែកទាក់ទាញ ទំាងបទមនោសញ្ចេតនា និងញាក់។ Galaxy Navatra មានតារាចម្រៀងល្បីៗជាច្រើនដួង ដូចជា កំពូលតារាចម្រៀង ព្រាប សុវត្ថិ,...
ក្រោយលេចឮព័ត៌មានថា ដើមឈើ ៣ ដើមអាយុកាលជាង ៣០០ ឆ្នាំនៅឧទ្យានកាណាឌីយ៉ា ផ្លូវព្រះអង្គឌួង គ្រោងនឹងកាប់ចោលព្រោះពុកផុយ ខ្លាចប៉ះពាល់ដល់សុវត្ថិភាពនោះ ពេលនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចុះពិនិត្យដោយផ្ទាល់ និងបានសម្រេចទុកដើមឈើទាំងនោះវិញ ។ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងមន្រ្ដីរដ្ឋបាលរាជធានីភំ្នពេញ ចុះពិនិត្យដើមឈើតាមបណ្ដោយវិថីព្រះអង្គឌួង និង...
បរទេស ៖ ជុំវិញរឿងហេតុការណ៏ដ៏រន្ធត់ ដោយយន្តហោះមួយគ្រឿងបានបាត់ពីរាដា ឯលទ្ធផលគឺធ្លាក់ចូលសមុទ្រ បណ្តាលអោយអ្នកជិះទាំងអស់បានបាត់បង់ជីវិតយ៉ាងអនោចអធមមែនទែន។ ដោយឡែកនេះបើយោងនេះបើយោងតាមប្រភពព័ត៌មានរដ្ឋមន្រ្តីដឹកជញ្ជូនរបស់ឥណ្ឌូនេស៊ី បានឱ្យដឹងថា បំណែកយន្ត ហោះ ដឹកអ្នកដំណើរឥណ្ឌូណេស៊ី ត្រូបានគេរកឃើញនៅក្នុងសមុទ្រជ្វាប្រទេសឥណ្ឌូនេស៊ី។ ក្នុងនោះផងដែរ ងាកមក រូបភាពអ្នកបើកយន្តហោះឥណ្ឌូនេស៊ីដែលធ្លាក់ថ្មីៗ បណ្តាលស្លា ប់ទាំងអស់ គ្មានអ្នកនៅរស់ឡើយ និងលិខិតបន្សល់ ចុងក្រោយរបស់គាត់إن لله و إنا إليه راجعون លោកបានផ្តាំផ្អើលទៅមិត្តរបស់គាត់យ៉ាងដូច្នេះថា៖«អាគង...
ភ្នំពេញ ៖ ប្រិយមិត្តពិតជាបានស្គាល់រួចមកហើយ អន្ទិត ឡុង ចន្ថា ដែលជាអតីតសង្ឃដ៏មានឈ្មោះបោះសម្លេង ដោយមានទេពកោសល្យអាចធ្វើឱ្យយាយៗសើចបិទមាត់ជិត ពេលដែលសម្ដែងធម៌ទេសនាតាមពិធីតូចធំនានា តែអកុសលអតីតសង្ឃ ឡុង ចន្ថា ត្រូវបានលាចាកសិក្ខាបទកាលប៉ុន្មានខែកន្លងទៅ ក្រោយមានអាស្រូវទាក់ទងស្រីក្មេងខុសធម៌វិន័យ ។ យ៉ាងណាក្រោយពីសឹករួចមកអន្ទិត ឡុង ចន្ថា មិនសូវបង្ហាញមុខនៅលើបណ្ដាញសង្គមឡើយ រហូតថ្មីៗនេះអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលក្រៃលែងខណៈលេខមុខអតីតសង្ឃសម្ដីចាក់ទឹកមិនលេចរូបនេះ ស្លៀកពាក់យ៉ាងហំហានធ្វើជាអ្នកកំដរក្នុងពិធីមង្គលការមួយ ដោយនៅតែមានភាពកំប្លុកកំប្លែងមិនខុសពីមុននោះឡើយ ។នេះបើយោងតាមឃ្លីបវីដេអូជាង៦នាទី ដែលបង្ហោះដោយទំព័រហ្វេសប៊ុកឈ្មោះ Komsan Daily...
ដោយសារតែស្ថានភាពនៃ Covid19 កំពុងតែរីករាលដាលខ្លាំងនៅក្នុងប្រទេសថៃ ដែលធ្វើឱ្យពលករខ្មែរ ឬប្រជាពលរដ្ឋខ្មែរដែលនៅថៃ ត្រលប់មកប្រទេសយើងវិញប៉ុន្តែត្រូវបានតម្រូវឱ្យមានការធ្វើចត្តាឡីស័ក និងធ្វើតេស្តដើម្បីរក Covid19 ហើយបើក្នុងករណីដែលរកឃើញនោះនឹងត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។មកដល់ពេលនេះមានប្រជាពលរដ្ឋខ្មែរជាច្រើននាក់បាននឹងកំពុងតែធ្វើចត្តាឡីស័កនៅក្នុងទីតាំងផ្សេងៗដែលក្រសួងសុខាភិបាលបានរៀបចំឱ្យយ៉ាងតឹងតែងជាទីបំផុត។ យ៉ាងណាក៏ដោយនៅមុននេះបន្តិចមានគណនីហ្វេសបុកមួយបានបង្ហោះរូបភាពមួយចំនួនដែលបង្ហាញអំពីសកម្មភាពឆែកឆេរសំភារៈដែលបងប្អូនរបស់អ្នកដែលកំពុងធ្វើចត្តាឡីស័កបានផ្ញើមកពួកគាត់។អ្វីដែលបានធ្វើឱ្យមានការហួសចិត្តនោះគឺនៅពេលដែលឆែកក្នុងកេះអីវ៉ាន់នោះស្រាបតែប្រទះឃើញសុទ្ធតែស្រាបៀរ និងបៀរសម្រាប់លេង ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើយ៉ាងខ្លាំង។ យោងតាមការបង្ហោះរបស់គណនីហ្វេសបុកឈ្មោះ Hev David បានបង្ហោះខ្លឹមសារទាំងស្រុងថា៖ «ម៉ោងនេះម៉ោងរក្សាសុខភាព សូមមេត្តារក្សាគំលៀត មិនមែនអោយបងប្អូន មកហូបស្រារហើយនាំគ្នាលែងល្បែងនោះទេ។»ក្រោយពីមានការបង្ហោះបែបនេះ ក៏មានមហាជនធ្វើការរិះគន់យ៉ាងខ្លាំងផងដែរដល់ម្ចាស់សំភារៈនោះ ដែលមិនគួរណាផ្ញើស្រាបៀរ និងបៀរមកបែបនេះអញ្ចឹងសោះ។