Breaking News

ការកម្សាន្ត&ប្លែកៗ

មុន! ភរិយា ឧកញ៉ា ឌួង ឆាយ ប្រកាសលែងលះ ធ្លាប់ផុសសារបែបនេះថាតម្លៃរបស់….

ជុំវិញរឿងរ៉ាវលោកឧកញ៉ា ឌួង ឆាយ លែងលះជាមួយភរិយាផ្អើលពេញហ្វេសប៊ុកនេះដែរ មិនដឹងថាមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ ឬក៌មានគេHack Account ក៌មិនទាន់បាន ដឹងដែរ ព្រោះលោកជំទាវ ដេត ម៉ាលីណា មិនបានបញ្ចាក់អំពីមូលហេតុឡើយដោយគ្រាន់តែប្រាប់ទៅមហាជនថាលោកថា៖ ”សូមពូមីងបងប្អូនទាំងអស់គ្នាជួយទទួលដឹងលឺ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំនិងឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួច រាល់ហើយអញ្ចឹងចាប់ពី ពេលនេះតទៅអ្វីដែលពាក់ព័ន្ធនិង ឌួង ឆាយហើយនិងគ្រួសារគាត់គឺពុំមានពាក់ព័ន្ធនិងនាងខ្ញុំ តទៀតទេសូមអរគុណ 13.12.2020 “។ ជាក់ស្តែងមុនផុសបែបនេះ លោកជំទាវក៏ធ្លាប់បង្ហោះម្តងបែបនេះថា៖ « តម្លៃរបស់មនុស្សស្ថិតនៅត្រង់សេចក្ដីល្អមានគុណធម៌ ចិត្តមេត្តា និងភាពស្មោះត្រង់ មិនមានថ្ងៃម្សិលមិញសម្រាប់ឲ្យ យេីងកែខៃ មានតែថ្ងៃថ្មីឲ្យយេីងដេីរ បន្តទៅមុខរីករាយថ្ងៃថ្មី កុំភ្លេចផ្ដល់ស្នាមញញឹម និងក្ដីសង្ឃឹមឲ្យខ្លួនឲ្យច្រេីន🖤👩🏻🖤I am happy today 08.12.2020»៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖

Read More »

ម្តងនេះច្បាស់ចែស!! សម្ដេច ហ៊ុន សែន ប្រកាសមុននេះ ឱ្យសិស្សទី ១២​ជាប់បាក់ឌុបទាំងអស់គ្នាតែម្ដង ដោយមិនបាច់ប្រឡង…

ថ្លែងក្នុងការផ្សាយផ្ទាល់នៅថ្ងៃទី ១៥ ធ្នូ ២០២០ នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីម្ដងទៀតអំពីសំណើររបស់ក្រសួងអប់រំ យុវជន និងកីឡា អំពីការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ក្នុងនោះ សម្ដេចបានលើកឡើងពីជម្រើសទី ៣ របស់ក្រសួងថា ករណីមិនអាចប្រឡងបាក់ឌុបបាន គឺយកពិន្ទុឆមាសលើកទី ១ និងទី ២ មកវាយតម្លៃលទ្ធផលការប្រឡងបាក់ឌុប ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញសម្ដេចថ្លែងថា ការធ្វើឱ្យបែបនេះកាន់តែនាំឱ្យពិបាក ហើយអ្នកពិបាកនោះគឺគ្រូបង្រៀន ។ សម្ដេចថ្ឡេថា៖ «ខ្ញុំថាឆ្នាំសិក្សា ២០១៩-២០២០ បាក់ឌុបឱ្យជាប់ទាំងអស់ នឹងឆាប់ចប់ ហើយក្មេងៗគឺថា ប្រឹងរៀនហើយចាប់ផ្ដើមទៅរកចុះឈ្មោះ ចូលមហាវិទ្យាល័យណាមួយ» ។ សម្ដេចបន្តថា «ចុះត្រឡប់ទៅសម័យប្រឡងឌីប្លូមមានជាប់មានធ្លាក់ យ៉ាងម៉េចទៅលោកអុំ ទៅណារ៉ុនអើយ បានជាអ៊ីចឹងហើយឱ្យអ៊ីហ្មងទៅ ។ ទទួលយកការពិតនៃសភាពការនេះគឺវាអ៊ីចឹង» ៕

Read More »

សូមប្រយ័ត្ន!! រំលងតែមួយថ្ងៃសោះខ្យល់ពុលក្នុងប្រទេសថៃ ឈរលើលំដាប់ទី ៣ លើពិភពលោក…

សម្រាប់ព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ តាមរយៈសារព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសថៃបានឱ្យដឹងថា កម្រិតខ្យល់ពុល Pm 2.5 ក្នុងទីក្រុងបាងកកនៅតែបន្តកើនឡើងខ្លាំងជាងមុន ខណៈដែលពេលនេះ AirVisual បានចេញផ្សាយថាកម្រិតខ្យល់ពុលក្នុងប្រទេសថៃពេលនេះកំពុងតែកើនឡើងក្នុងស្ថានភាពមួយគួរជាក្តីបារម្ភ។ យោងតាមការត្រួតពិនិត្យស្ថានភាពខ្យល់ទូទាំងពិភពលោកសម្រាប់ថ្ងៃនេះ ថៃបានឈរនៅលំដាប់ទី ៣ ទូទាំងពិភពលោក ខណៈដែលការត្រួតពិនិត្យកាលពីថ្ងៃម្សិលមិញឈរលើលំដាប់លេខ ៨ ។ យ៉ាងណាមិញ គេសង្កេតឃើញថាកម្រិតខ្យល់ពុលសម្រាប់ប្រទេសថៃរំលងបានត្រឹមតែមួយថ្ងៃសោះស្ថានភាពខ្យល់បានកើនឡើងក្នុងកម្រិតមួយខ្ពស់ដែលចោទជាក្តីបារម្ភយ៉ាងធ្ងន់ធ្ងរចំពោះបញ្ហាសុខភាពប្រជាជនថៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះ សម្រាប់រដ្ឋាភិបាលប្រទេសថៃក៏បានឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ការពារសុខភាព ត្រូវពាក់ម៉ាស់ ឬ វែនតាការពារឱ្យខ្ជាប់ខ្ជួន ជៀសវាងការចេញហាត់ប្រាណក្នុងបរិវេណខាងក្រៅផ្ទះ ជាដើម ៕

Read More »

បន្ទាន់!! សម្តេច ហ៊ុន សែន មិនទាន់អនុញ្ញាតឱ្យជួបជុំទ្រង់ទ្រាយធំទេ រាប់ទាំងណូអែល ឆ្លងឆ្នាំ និង អាពាហ៍ពិពាហ៍…

នាព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសផ្ញើជនរួមជាតិពាក់ព័ន្ធស្ថានភាពជំងឺកូវីដ ១៩ និង ការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ នៅកម្ពុជា ។ តាមប្រសាសន៍របស់សម្តេចបានឱ្យដឹងថា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា យើងគ្រប់គ្រងបាន ប៉ុន្តែករណីនេះនៅមិនទាន់បញ្ចប់ទាំងស្រុងនោះឡើយ ដោយសារមានកត្តា ៥ យ៉ាង រួមមានដូចជា ៖ ១-ការមិនទាន់ដឹងអស់ពីកន្លែងដែលអ្នកជំងឺធ្លាប់ទៅ ដោយពួកគាត់មិនប្រាប់ ឬ ភ្លេច ។ ២-នៅមានអ្នកប៉ះពាល់ផ្ទាល់ ឬ ប្រយោល មិនហ៊ានបង្ហាញមុខ ខ្លាចគេតម្រូវឱ្យចត្តាឡីស័ក ១៤ ថ្ងៃ ។ ៣-អ្នកប៉ះពាល់ផ្ទាល់ ឬ ប្រយោលមួយចំនួន មិនទាន់ធ្វើតេស្តលើកទី ២ និង លើក ៣ ឡើយ ។ …

Read More »

ចំនុចគួរឲ្យបារម្ម!! កុមារាអាយុ១ឆ្នាំ ដែលរកឃើញព្រឹកមុិញ តេស្តរហូតដល់ទៅ ៣ដងទើបរកឃើញថាមានផ្ទុកមេរោគ កូវីដ១៩

ក្រោយពីស្ថានការណ៍កូវីដ១៩នៅកម្ពុជាស្ងប់ស្ងាត់រយៈពេល៣ថ្ងៃជាប់គ្នា មិនមានករណីឆ្លងក្នុងស្រុក ព្រឹកនេះក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងថ្មី១ករណីដែលជាករណីឆ្លងក្នុងសហគមន៍ និង២ករណីជាអ្នកឆ្លងពីក្រៅ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ករណីដែលឆ្លងកូវីដ១៩នេះ ត្រូវបានរកឃើញក្រោយពេលធ្វើការតេស្តលើកទី៣ គឺកុមារ ជនជាតិខ្មែរ​ អាយុ១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវជាកូនប្រុសរបស់ស្រ្តីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ដែលផ្ទុកវីរុសកូវីដ១៩នៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២០ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ទោះបីជាកូវីដ១៩មានការធូរស្បើយក៏ពិតមែន តែយើងមិនទាន់ដឹងនៅឡើយទេថាមានបុគ្គលណាមួយកំពុងផ្ទុកវីរុសកូវីដ១៩មួយនេះនៅក្នុងសហគមន៍ឬអត់នោះទេ ដូចនេះហើយសូមបងប្អូនការពារសុវត្ថិភាពនិងសុខភាពខ្លួនដើម្បីកុំឱ្យមានការឆ្លងកូវីដ១៩ឱ្យសោះ ការការពារខ្លួរបស់អ្នកប្រៀបដូចជាការការពារគ្រួសារ មនុស្សជាទីស្រលាញ់នៅជុំវិញខ្លួន និងប្រទេសមួយទាំងមូល៕

Read More »

អបអរសាទរ!! សម្ដេច ហ៊ុន សែន ណែនាំឱ្យក្រសួងអប់រំ យកពិន្ទុឆមាសទាំង២ ជាលទ្ធផលបាក់ឌុបសិស្សទី ១២

ថ្លែងនៅព្រឹកថ្ងៃទី ១៥ ធ្នូ ២០២០ នេះ ស្ដីពីស្ថានភាពជំងឺកូវីដ ១៩នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា នៅថ្ងៃ១១ ខែមករា ឆ្នាំ ២០២១ កម្ពុជាមិនទាន់អាចបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅឡើយទេ សម្ដេចបានផ្ដល់អនុសាសន៍ណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា ពិចារណាយកជម្រើស ទី៣គឺ យកពិន្ទុឆមាសទី១ និង ២ ដើម្បីវាយតម្លៃធ្លាក់ជាប់បាក់ឌុបជាតិ ។ ថ្លែងនៅព្រឹកនេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់ផងដែរថា ចំពោះព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា កម្ពុជាអាចគ្រប់បានហើយ ប៉ុន្តែមិនទាន់អាចបញ្ចប់បានទេ ព្រោះដោយមូលហេតុទាំង ៥ ក្នុងនោះរួមមាន៖ ១-ការមិនទាន់ដឹងអស់ពីកន្លែងដែលអ្នកជំងឺធ្លាប់ទៅ ដោយពួកគាត់មិនប្រាប់ ឬ ភ្លេច ។ ២-នៅមានអ្នកប៉ះពាល់ផ្ទាល់ ឬ ប្រយោល មិនហ៊ានបង្ហាញមុខ …

Read More »

ទឹកចិត្តប្រពៃ!អភិបាលស្រុកបន្ទាយស្រីបរិច្ចាគថវិកា ១ពាន់ដុល្លារដើម្បី ទិញវ៉ាក់សាំងកូវីដ-១៩

អភិបាលស្រុកបន្ទាយស្រីលោក​ឃឹម ហ្វីណង់បានបរិច្ចាគថវិកាចំនួន ១ពាន់ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ-១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

Read More »

ដំណឹង!! នាយករដ្ឋមន្ត្រីថៃ សន្យាថាលក់វ៉ាក់សាំងកូវីដ១៩ ឲ្យកម្ពុជា និងប្រទេស៣ផ្សេងទៀត តម្លៃសមរម្យបំផុត

កាលពីថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ថ្មីៗនេះ លោក ប្រាយុធ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានមានប្រសាសន៍​ក្នុងកិច្ចប្រជុំកំពូល Acmecs តាម​រយៈប្រព័ន្ធ​វីដេអូថា ប្រទេសថៃត្រៀមខ្លួនរួចរាល់ហើយ ក្នុងការផលិតនិងចែកចាយវ៉ាក់សាំងកូវីដ-១៩ ដល់ប្រទេសជិតខាងចំនួន ៤ នៅត្រឹមពាក់កណ្តាលឆ្នាំ២០២១។ លោក ប្រាយុធ្ធ បានប្រកាសនៅថ្ងៃពុធ នៅឯវិមានរដ្ឋាភិបាលក្នុងអំឡុងកិច្ចប្រជុំកំពូល Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy ហៅកាត់ថា Acmecs លើកទី ៩ ដែលធ្វើឡើងតាមអ៊ីនធឺណេតកាលជាមួយមេដឹកនាំនៃប្រទេសសមាជិក ៤ ផ្សេងទៀត ក្នុងនោះរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ព្រមទាំងអគ្គលេខាធិការអាស៊ាន។ ហើយរៀបចំដោយប្រទេសកម្ពុជា ដែលកិច្ចប្រជុំផ្តោតលើផលប៉ះពាល់របស់កូវីដ-១៩ ទៅលើប្រាក់ចំណូលរបស់ប្រជាជននៅក្នុងអនុតំបន់។ លោក​ប្រាយុទ្ធបានលើកឡើងជុំវិញ ថៃ​នឹង​ជួយពង្រឹង​ប្រទេសជាសមាជិក Acmecs ជាពិសេស​លើ​សុខភាព​សាធារណៈ ដោយលោកបានថ្លែងថា «ប្រទេសថៃនឹងចាត់ទុកថ្នាំបង្ការ និងវ៉ាក់សាំងកូវីដ-១៩ ជា​ទំនិញ​សាធារណៈ ​ដែល​ប្រជាជន​ក្នុងតំបន់​មេគង្គ …

Read More »

អបអរសាទរ!! អគ្គនាយកពន្ធនាគារលោក​ ឆែម សាវុធ និង អ្នកពាក់ព័ន្ធ ២ នាក់ក្នុងព្រឹត្តិការណ៍សហគមន៍ ជាសះស្បើយហើយ…

ក្រសួងសុខាភិបាល បានប្រកាសរកឃើញមានករណីវិជ្ជមានកូវីដ ១៩ ចំនួន ៣ នាក់ទៀត នៅព្រឹកថ្ងៃទី ១៥ ធ្នូ ២០២០ នេះ ក្នុងនោះ មាន ២ នាក់ជាករណីនាំចូល និង ម្នាក់ទៀតជាកុមារាអាយុ ១ ឆ្នាំ ឆ្លងក្នុងសហគមន៍ ខណៈអ្នកឆ្លងសរុបទូទាំងប្រទេសមានចំនួន ៣៦២ នាក់ អ្នកជាសះស្បើយចំនួន ៣១២ នាក់ និង អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៥០ នាក់ ។ ទន្ទឹមនឹងការប្រកាសរកឃើញអ្នកឆ្លងថ្មី នៅព្រឹកថ្ងៃទី ១៥ ធ្នូ ដដែលនេះ ក្រសួងសុខាភិបាល ក៏បានប្រកាសមានអ្នកព្យាបាលជាសះស្បើយចំនួន ៣ នាក់ផងដែរ ដែលអ្នកទាំង ៣ សុទ្ធសឹងតែជាអ្នកបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – បុរសជនជាតិខ្មែរ អាយុ …

Read More »

អស្ចារ្យណាស់!! កូនខ្មែរ ត្រូវដឹង ចម្រឹងបង្អួចនៅប្រាសាទអង្គរ បង្កប់នូវអាថ៌កំបាំងវិសេសវិសាល នឹកស្មានមិនដល់…

ប្រាសាទអង្គរវត្ត គឺជាប្រាង្គប្រាសាទខ្មែរដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញទូទាំងសកលលោក ដែលបុព្វបុរសបានកសាង ជាកេរដំណែលដល់ប្រជាពលរដ្ឋកម្ពុជា ។ មិនតែប៉ុណ្ណោះ វត្តមានរបស់ប្រាសាទអង្គរវត្ត បានធ្វើឱ្យទាក់ទាញ ភ្ញៀវអន្តរជាតិ អ្នកប្រាជ្ញ ស្ថាបត្យករ វិស្វករនានា ឱ្យចង់ចូលមកទស្សនា និង សិក្សាស្វែងយល់ពី រចនាបថ ស្ថាបត្យកម្ម ប្រវត្តិនៃការកកើត ក៏ដូចជាធាតុបង្គុំនៃតួប្រាសាទផងដែរ ។ ជាក់ស្តែងកន្លងមកមានប្រិយមិត្តមួយចំនួនបានដឹង​ និងមួយចំនួនទៀតពុំបានដឹង ពីអច្ឆរិយភាពមួយ ពីប្រាង្គប្រាសាទអង្គរវត្តរបស់ខ្មែរ ដែលធ្វើឱ្យគ្រប់គ្នា លាន់មាត់កោតសរសើរ ដូនតាខ្មែរជំនាន់ដើម ដែលជាអ្នកស្ថាបនិកប្រាង្គប្រាសាទគឺមានគំនិតច្នៃប្រឌិតខ្ពស់ និង មានការគិតគ្រប់ជ្រុងជ្រោយគ្មានចន្លោះកន្លែងណាឡើយ ដោយសូម្បីតែចំណុចតូចមួយនេះក៏ពួកគាត់មិនរំលងដែរ ។ ជាការពិតណាស់ លក្ខណៈពិសេស និង អស្ចារ្យគួរឱ្យភ្ញាក់ផ្អើលដែលដូនតាបានបន្សល់ទុកនោះ គឺតាមរយៈ​ស្រមោលនៃ​ចម្រឹង​បង្អួចរបស់​ប្រាសាទអង្គរវត្តខ្មែរយើងតែម្តង ដែលយើង​គ្រប់​គ្នាសឹងតែ​មិន​នឹក​ស្មានសោះ​ថា បុព្វបុរស​ខ្មែរយើង​អាច​គិតបានដិត​ដល់ខ្លាំងបែបនេះ​ឡើយ ។ បើពិនិត្យមើលឱ្យមែនទែន យើងនឹងបានឃើញស្រមោលជាប្រាសាទកំពូល ៣ និង កំពូល ៥ របស់តួប្រាសាទតែម្តង ដែលជះចេញពីចម្រឹងបង្អួចនៃប្រាសាទអង្គរវត្តយ៉ាងច្បាស់នឹងភ្នែក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ …

Read More »