Connect with us

ជីវិត&សង្គម

តោះកូនខ្មែរស៊ែរម្នាក់មួយ អបអរសាទរ! ខួប ២៨ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរវត្ត ក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក…

Published

on

អបអរសាទរខួបលើកទី ២៨ ឆ្នាំ (១៤ ខែ ធ្នូ ឆ្នាំ ១៩៩២ – ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២០) នៃការចុះបញ្ជីតំបន់ប្រាសាទអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ កាលពី ២៨ ឆ្នាំមុន នៅទីក្រុង Santa Fe សហរដ្ឋអាមេរិក តំបន់ប្រាសាទអង្គរ ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ធ្វើឱ្យកូនខ្មែរទូទាំងប្រទេសមានមោទកភាពក្រៃលែង ។

ប្រាសាទអង្គរវត្ត ជានិមិត្តរូបនៃប្រទេសកម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេសកម្ពុជា ជារូបភាពតំណាងប្រទេសជាតិខ្មែរ មិនតែប៉ុណ្ណោះ ប្រាសាទអង្គរវត្តគឺជាសម្បត្តិបេតិកភ័ណ្ឌជាតិ ដែលវិសេសវិសាលពុំអាចកាត់ថ្លៃបានសម្រាប់ប្រជាជនខ្មែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ប្រាសាទអង្គរវត្តជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និងជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក ។

ប្រាសាទនេះត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និងមានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិស​ទីលើពិភពលោក។ ប្រាសាទដ៏អច្ឆរិយនេះត្រូវបានសាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានីយសោធរបុរៈ (សម័យបច្ចុប្បន្ន អង្គរ) អធិរាជាណាចក្រខ្មែរ ជាប្រាសាទតំណាងឱ្យភ្នំសុមេរុ ។

អ្នកសិក្សាស្រាវជ្រាវទូទាំងសាកលលោកបតែងតែស្ងប់ស្ងែងនូវស្ថាបត្យកម្មដ៏អស្ចារ្យគ្មានពីរលើលោកមួយនេះ ព្រោះតែគំនិតច្នៃប្រឌិតនឹកស្មានមិនដល់យកថ្មមកធ្វើជាប្រាសាទដោយដៃ គ្មានឧបករណ៍ទំនើប ប៉ុន្តែអាចឈរបានយ៉ាងរឹងមាំក្រោមខ្យល់ភ្លៀង រាប់រយឆ្នាំ ។

ដោយភាពអស្ចារ្យបែបនេះហើយក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក បារាំង និងបណ្ដាប្រទេសផ្សេងៗទៀតបានសិក្សាស្រាវជ្រាវអំពីការកសាងប្រាង្គប្រាសាទនេះឡើង​ តាមរយៈតឹកតាំងដែលបន្សល់ទុកជាក់ស្ដែងក្នុងពេលបច្ចុប្បន្ន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ប្រាសាទអង្គរជាប្រាសាទដែលនៅគង់វង្សល្អបំផុត វាគឺជាប្រាសាទតែមួយគត់ដែលបានបន្សល់ទុកនូវមជ្ឈមណ្ឌលសាសនា​ដ៏សំខាន់មួយ ដំបូងព្រហ្មញ្ញសាសនាបូជាដល់ព្រះវិស្ណុ ក្រោយមកពុទ្ធសាសនា។ ប្រាសាទនេះស្ថិតនៅក្នុងរចនាបថបុរាណជាន់ខ្ពស់កំពូលនៃស្ថាបត្យកម្មខ្មែរ។ ប្រាសាទអង្គរវត្តបានក្លាយជានិមិត្តរូបនៃប្រទេសកម្ពុជា ដែលរំលេចលើទង់ជាតិរបស់ប្រទេសកម្ពុជា ជារូបភាពតំណាងប្រទេសជាតិខ្មែរ និងជាប្រាសាទមួយសម្រាប់ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ ៕

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020