Connect with us

ការកម្សាន្ត&ប្លែកៗ

អស្ចារ្យមែន!កូនខ្មែរ-អាមេរិច ឈុន សុធារ៉ា បានជម្មះចិត្តម្តាយ ដោយសម្រេចគោលដៅចូលប្រឡូកក្នុងវិស័យកីឡាកាស..(មានវិដេអូ)

Published

on

ដូចដែលប្រិយមិត្តភាគច្រើនប្រាកដជាជ្រាប រួចមកហើយ នូវកូនខ្មែរកាត់អាមេរិក ឈុន សុធារ៉ា (Sotheara Chhun) ដែលរូបគេជាជនជាតិខ្មែរដំបូងគេបង្អស់ មានសមត្ថភាពបង្ហាញខ្លួននៅសង្វៀនកីឡាកាសលំដាប់កំពូល គឺស្ថាប័ន AEW (All Elite Wrestling)។

ក្នុងការបង្ហាញខ្លួនប្រកួតដំបូងនៅ AEW សុធារ៉ា មិនលាក់លៀមពីអត្តសញ្ញាណរបស់ខ្លួនថាមានឈាមជ័យជាខ្មែរនោះទេ ពោលគឺរូបគេ បានប្រើប្រាស់ខោ ព័ណមាស មានរូបប្រាសាទអង្គរវត្ត ឡើងសង្វៀន ដែលការតុបតែងខ្លួននេះទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់ប្រជាជនកម្ពុជា។

ដោយតាមគេហទំព័រ Asian Weekly សុធារ៉ា មានចិត្តស្រលាញ់វិស័យកីឡាកាស តាំងពីគេនៅក្មេងមកម្ល៉េះ ដោយរូបគេតែងតាមដាន និងទស្សនា តាមកញ្ចក់ទូរទស្សន៍ជាមួយលោកតា និងអុំប្រុស។
បើទោះជាតែងអង្គុយទស្សនាកីឡាកាសរួមគ្នា ប៉ុន្តែ សុធារ៉ា បង្ហើបថា លោកតារបស់គេមានការព្រួយបារម្ភ មិនចង់ឲ្យរូបគេប្រកបអាជីពមួយនេះឡើយ ជាពិសេសម្ដាយរបស់គេ ក៏មិនគាំទ្រដែរ ដោយលើកហេតុផលថា ខ្លាចមានបញ្ហារបួស។

នេះគ្រាន់តែជាការព្រួយបារម្ភរបស់ក្រុមគ្រួសារ ខណៈរយៈពេល៤ឆ្នាំ នៅក្នុងអាជីពជាអ្នកកីឡាកាស សុធារ៉ា មិនដែលជូបបញ្ហារបួសធ្ងន់ធ្ងរម្ដងណាឡើយ។
សុធារ៉ា បានហ្វឹកហាត់ចំបាប់ តាំងពីនៅថ្នាក់វិទ្យាល័យ នាសាលា Global Connections ។ ក្រោយពេលបញ្ចប់ថ្នាក់វិទ្យាល័យ ដោយសារចិត្តស្រលាញ់វិស័យកីឡាកាស សុធារ៉ា បានបោះបង់ការសិក្សាថ្នាក់មហាវិទ្យាល័យ រួចចូលហ្វឹកហាត់កីឡាបែបចំបាប់ នៅ Buddy Wayne Academy ដោយនៅទីនោះ រូបគេបានរៀនពីរបៀប ដួល វាយ និងសម្ដែងលើសង្វៀន។

លុះដល់ឆ្នាំ២០២០នេះ សុធារ៉ា បានសម្រេចបំណងរបស់ខ្លួន ដោយរូបគេ បានមានឱកាសចូលប្រឡូក្នុងស្ថាប័ន AEW ដោយប្រកួតដំបូង គេវាយលក្ខណៈ Tag Team ចាប់ដៃគូជាមួយ VSK។
ជាមួយគ្នានេះ ស្ថាប័ន AEW អាចនិយាយបានជាជំហានដំបូងរបស់ សុធារ៉ា ក្នុងការឈានទៅសម្រេចគោលដៅបន្ទាប់ ជាក់ស្ដែង បើតាម​ប្រភពដដែល កូនកាត់ខ្មែរ អាមេរិករូបនេះ មានបំណង

ប្រាថ្នាទៅប្រកបអាជីព នៅស្ថាប័នកីឡាកាសលេខ១ពិភពលោក WWE ។
គួររម្លឹកដែរថា ម្ដាយនិងឪពុករបស់ សុធារ៉ា បានចំណាកស្រុកពីប្រទេសកម្ពុជា ទៅរស់នៅសហរដ្ឋអាមេរិក នៅទសវត្សឆ្នាំ ១៩៧០ ដើម្បីភៀសខ្លួនពីរបបខ្មែរក្រហម៕

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020