Connect with us

តារា&សិល្បៈ

តោះមកដឹងមូលហេតុ Miss Grand កម្ពុជា ធ្លាក់ចេញពី Top ២០ តែបុកទម្លុះចូល Top ១០ វិញយ៉ាងអស្ចារ្យ!

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងវគ្គផ្ដាច់ព្រ័ត្រនៃ Miss Grand International នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២១ យប់ម៉ិញនេះ មហាជនអ្នកគាំទ្រខ្មែរ ពិតជាសែនរំភើបចិត្ត និង ភ្ញាក់ផ្អើលកក្រើកបណ្ដាញសង្គម ក្រោយពី​កម្មវិធី​បានធ្វើការប្រកាសថា Miss Grand ប៉ូគឹមថេង សុតធីតា បានឈានដល់ Top កំពូល គឺ Top ១០ ដែលជាកំណត់ត្រាថ្មីសម្រាប់កម្ពុជាលើកដំបូង ដោយបវរកញ្ញាកម្ពុជា​អាច​ឈា​ន​ចូល​ដល់វគ្គ ១០ នាក់ចុងក្រោយលើឆាកប្រកួតអន្តរជាតិលំដាប់ពិភពលោកដ៏អស្ចារ្យមួយនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ជាមួយនឹងអារម្មណ៍រំភើបចិត្ត និងមានមោនកភាពចំពោះ Miss Grand ប៉ូគឹមថេង សុតធីតា នោះ ក៏មានមហាជនខ្មែរមួយចំនួន កំពុងតែកើតជាចម្ងល់ខ្លាំងចំពោះ លទ្ធផលរបស់ Miss Grand ប៉ូគឹមថេង សុតធីតា ខណៈពេលដែលកម្មវិធីធ្វើការប្រកាសពីលទ្ធផល Top ២០ ដែលមិនបានឃើញឈ្មោះ Miss Grand Cambodia បានចូល Top ២០ នោះទេ ប៉ុន្តែ​អាច​ឈាន​ជើងចូល Top កំពូល គឺ Top ១០ វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ គួរឱ្យដឹងផងដែរថា ការដែល Miss Grand Cambodia ប៉ូគឹមថេង សុតធីតា អាចឈានជើងចូល Top ១០ យ៉ាងអស្ចារ្យនេះបាន គឺដោយសារតែនាង បានឈ្នះពាន Popular Votes ដែលជាពានធ្វើឱ្យបវរកញ្ញាអាចឈានជើងចូលដល់ Top ១០ បានដោយស័យប្រវត្តិ។ ដោយពាន Popular Votesនេះដែរ ទទួលបានដោយសារតែការបោះ​ឆ្នោតពីមហាជន​អ្នកគាំទ្រ​ខ្មែរចាប់តាំងពីបើកដំណើរការនៃកាប្រកួត Miss Grand International នេះ តាមរយៈ App star phone៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020