Connect with us

តារា&សិល្បៈ

អីយ៉ា! ធ្លាប់តែឃើញ នាយ ក្រឹម លេងកំប្លែង លើកនេះ ច្រៀងវិញម្តង ស្តាប់ទៅប្លែកត្រចៀកហ្មង ពិសេសឆ្ងាញ់ត្រង់កាយវិការនឹងតែម្តង (មានវីដេអូ)

Published

on

មហាជនទូទៅ ក៏ដូចជាអ្នកគាំទ្រ ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាកំប្លែងជើងចាស់ដ៏ល្បី នៅក្នុងប្រទេសកម្ពុជា យើង គឺ នាយ ក្រឹម នោះ ហើយក៏ជាដៃគូ ដ៏ស័ក្តសមបំផុត ជាមួយ នាយ កុយ ផងដែរ។រាល់ការសម្តែង ឲ្យតែមានពួកគាត់ទាំង២ ម្តងណា តែងតែធ្វើឲ្យ ទស្សនិកជនទូទៅ មិនអាចទប់សំណើចជាប់ឡើយ ដល់ថ្នាក់ សើចឡើងហៀរទឹកភ្នែកទៀតក៏មាន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាយ ក្រឹម ចូលសិល្បៈតាំងពីឆ្នាំ ១៩៨២ ធ្វើការនៅវិទ្យុជាតិ ហើយដល់ឆ្នាំ ១៩៨៤ ទូរទស្សន៍ជាតិបង្កើត រូបគាត់បានចូលខាងទូរទស្សន៍វិញ ដោយ ធ្វើការនៅរដ្ឋផង និងឆ្លៀតលេងកំប្លែងនៅក្រៅផង ជាមួយ កុយ ជាមួយ ជ្រុញ តាព្រួញមាស តាហើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈ្មោះក្រឹម គឺរូបគាត់ជាអ្នកដាក់ខ្លួនឯង ព្រោះមានពេលមួយ អ្នកដឹកនាំរឿង ប្រគល់សាច់រឿងឲ្យ ហើយឲ្យលោកដាក់ឈ្មោះខ្លួនឯង ថាដាក់អីឲ្យសម ពេលនោះ នាយក្រឹមអង្គុយគិត ពេលទៅថតហ្នឹងអត់ដឹងដាក់ឈ្មោះអីទេ អង្គុយជិតបឹងវត្តនិរោធ ដល់ពេលឃើញត្រីក្រឹមក្នុងទឹក ក៏សម្រេចចិត្តដាក់ឈ្មោះ ក្រឹម តែម្តងទៅ ហើយឈ្មោះដែលដាក់នេះ គឺនៅនៅឆ្នាំ ១៩៨៥ ១៩៨៦ ហ្នឹង។ នេះបើយោងតាមរយៈកិច្ចសម្ភាសន៍ពិសេសមួយ ដែល នាយក្រឹម បានប្រាប់ លោក អ៊ឹម ជីវ៉ា កាលពី ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ធ្លាប់តែឃើញ នាយក្រឹម លេងកំប្លែង តែម្តងនេះមកច្រៀងវិញម្តង ហ្វេនៗ ឡើងភ្ញាក់ ដោយបកស្រាយចម្រៀងមួយបទយ៉ាងពីរោះប្លែក។ នាយ ក្រឹម បានភ្ជាប់សារខ្លីមួយបញ្ជាក់ថា “សប្បាយចុងសប្តាហ៍ ផ្ញើជូន Fan គាំទ្រខ្ញុំបាទ បទៈ ចិត្តពៅដូចភ្លៀង (លំនាំដើម)”។ សូមទស្សនាវីដេអូខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020