ជឿជាក់ថាប្រិយមិត្តបានទទួលជ្រាបហើយថា លោក K01 ត្រូវបានសម្តេចប្រមាន ហើយក្រសួងព័ត៌មានក៏បានលុបអាជ្ញាប័ណ្ណគេហទំព័រចោល បន្ទាប់មកលោក K01 បែជាបានប្រើពាក្យមិនមិនល្អទៅ កាន់ក្រសួងព័ត៌មានថា ដែលធ្វើឲ្យមហាជនហួសចិត្ត និងគិតថា K01 កាន់តែលំបាកហើយ។
ក្រោយដឹងថាខ្លួនខុស លោក K01 បានលើកដៃសំពះសុំទោសពីរដង មួយផ្ញើជូនសម្តេច នឹងទី២ គឺផ្ញើជូនរដ្ឋមន្ត្រីក្រសួងព័ត៍មាន ឯកឧត្តម ខៀវ កញ្ញារិទ្ធ ហើយថែមទាំងថ្ងៃនេះមកសុំទោសដល់ក្រសួងព័ត៌មានទៀត តែត្រូវឯកឧត្តមមិនរវល់ និងឆ្លើយថាគ្មានពេលនោះទេ។
អ្វីដែលកាន់តែអាណិតទៀតនោះ គឺ ឯកឧត្តម ហ៊ុន ជា បានពោលពាក្យមិនសប្បាយចិត្ត និងហាក់មានចិត្តខឹងនឹងលោក K01 យ៉ាងខ្លាំង ដោយឯកឧត្តម ហ៊ុន ជា បានរៀបរាប់នៅលើបណ្តាញសង្គមថា: “បានហើយទៅដេក គុក មួយរយះសិនទៅ អាអត់កំណើត ប្រទេសជាតិកំពុងតែជួបបញ្ហា COVID-19 ផងមកឡប់ឆ្កួត ”៕