កាលពីពេលថ្មីៗនេះសារព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសថៃ បានចុះផ្សាយរឿងរ៉ាវមួយ គឺនិយាយពីនារីវ័យក្មេងម្នាក់ដែលនាងមានអាយុ១៨ ឆ្នាំ ។ ដោយសារតែជីវភាពគ្រួសារមិនសូវល្អ ហើយឪពុករបស់នាងមានវ័យកាន់តែចាស់ផងនោះ ដែលជាមហេតុធ្វើអោយនាងតែងតែមកជួយការងារឪពុក បន្ទាប់ពីទំនេរពីការសិស្សា ។ នាងមានបងប្អូនបីនាក់់សុទ្ធតែជាស្រី
ទាំងអស់ ហើយបងស្រីរបស់នាងទាំងពីរបានចូលធ្វើការរោងចក្រ ។ ក្មេងស្រីស្រស់ស្អាតម្នាក់នេះបាន បន្តទៀតថា នាងបានជួយការងារជួសជុលម៉ូតូរបស់ឪពុកនាងនេះ តាំងពីនាងមានអាយុ១៤ ឆ្នាំមកម្លេះ ហើយនាង ពិតជាចូលចិត្តជាមួយនិងការងារនេះណាស់ ៕