Connect with us

ការកម្សាន្ត&ប្លែកៗ

សំណាងធ្លាក់ពីលើមេឃ! បុរសម្នាក់ទៅបត់ជើងធំ ស្រាប់តែរកឃើញដុំមាសដ៏កម្រដែលអ្នកជំនាញជឿថា វាមានតម្លៃខ្ទង់មុឺនដុល្លារឯណោះ

Published

on

អូស្ត្រាលី៖ កាលពីព្រឹកថ្ងៃពុធទី០៧ ខែតុលាកន្លងទៅថ្មីៗនេះ មានពលរដ្ឋម្នាក់ មិនបញ្ចេញអត្តសញ្ញាណ បានរកឃើញនូវដុំមាសដ៏កម្រមួយនៅក្បែរទីក្រុង Kalgoorlie ភាគខាងលិចរដ្ឋ Perth ប្រទេសអូស្ត្រាលី ដែលមានទម្ងន់ប្រមាណ២៨០ក្រាម។ ហើយអ្នកជំនាញបានជឿជាក់ថា វាមានតម្លៃរហូតដល់ទៅ៣០,០០០ដុល្លារអាមេរិកឯណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីដុំមាស ត្រូវបានអ្នករកឃើញលាក់មុខ យកទៅបង្ហោះចែកចាយនៅលើគេហទំព័រហ្វេសប៊ុកឈ្មោះ The Prospector Patch ដោយសរសេររៀបរាប់យ៉ាងខ្លីថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដុំដ៏ល្អ និងស្រស់ៗចេញពីដី ទម្ងន់ប្រមាណ២៨០ក្រាម។
សារខ្លីនៅលើបណ្ដាញសង្គម យ៉ាងណាមិញ ក្រោយពីរូបភាពទទួលបានការចាប់អារម្មណ៍ខ្លាំងរួចមក មានមហាជនជាច្រើន បាននាំគ្នាសួររកពីទីតាំងរកឃើញដុំមាសឲ្យច្បាស់លាស់ផងដែរ តែមិនមានការឆ្លើយតបឡើយ៕

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020