Connect with us

ការកម្សាន្ត&ប្លែកៗ

ជិតដាច់ឆ្នាំ២០២០ ចូលឆ្នាំ២០២១ភ្លាម ស៊ឹម សូលិកា ទិញរថយន្តស៊េរីទំនើបភ្លែត

Published

on

ភ្នំពេញ៖​ អ្នកនាង ស៊ឹម សូលិកា​ និងលោក​ អេង ឬទ្ធី គឺជាពិធីករ ពិធីការិនី ដ៏ល្បីឈ្មោះ និងពូកែវោហាស័ព្ទ។ ចាប់តាំងពីអ្នកទាំងពីនាក់ បានចាប់ដៃគ្នាសាងគ្រួសារមក គេសង្កេតឃើញថា ជីវិតរបស់អ្នកទាំងពីរពិតជាមានភាពស៊ីវីល័យ និងហាសូខ្លាំង ព្រោះថា គ្រប់របស់ប្រើប្រាស់ទាំងអស់ សុទ្ធតែជារបស់ប្រេនដែលមានតំលៃថ្លៃៗ និងទិញរថយន្តជាហូរហែ។

ជាក់ស្តេ កាលពីពេលថ្មីនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង ស៊ឹម សូលិកា បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្រោយពីបានទិញរថយន្តស៊េរីទំនើបមួយគ្រឿង ព្រមជាមួយការប្រោសព្រំ សូមសេរីសួស្តី ពីសំណាក់ព្រះតេជគុណថែមទៀតផង។ រថយន្តស៊េរីទំនើប ម៉ាក Bentley ពណ៍ស ចែងចាំង ដោយមានបូរពណ៏ក្រហមឆ្អៅ ចងពីលើរថយន្ត គឺជាកាដូ សម្រាប់ឆ្នាំថ្មី និងជាសមាជិកថ្មីនៅក្នុងគ្រួសារមួយនេះ។ បើតាមការឲ្យដឹង រថយន្តស៊េរីទំនើបមួយគ្រឿងនេះ មានតំលៃខ្ពស់ មិនធម្មតាឡើយ ។

ជីវិតរបស់អ្នកនាង ស៊ឹម សូលិកា កាន់តែមានភាពហ៊ឺហារ និងស្រស់បំព្រងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ជាមួយគ្នានោះផងដែរ មានតែការសរសើរ ពីជីវិតដ៏សម្បូរបែប របស់អ្នកនាង ។ ទន្ទឹមនឹងនេះ ក៏មានតែពាក្យជូនពរ ដល់អ្នកទាំងពីរ ឲ្យកាន់តែមានសុភមង្គល នៅក្នុងជីវិត ៕

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020