Connect with us

ការកម្សាន្ត&ប្លែកៗ

ប្រសើរណាស់!! អង្គការ WHO ត្រៀមអនុម័តទទួលស្គាល់វ៉ាក់សាំងចំនួន ៣មុខ សម្រាប់ប្រឆាំងនឹងជំងឺកូវីដ១៩

Published

on

អង្គការសុខភាពពិភពលោកត្រៀមអនុម័តទទួលស្គាល់វ៉ាក់សាំងចំនួន៣មុខ សម្រាប់ប្រឆាំងនឹងជំងឺកូវីដ១៩។ អង្គការសុខភាពពិភពលោករំពឹងថានៅក្នុងរយៈពេលប៉ុន្មានអាទិត្យខាងមុខនេះ ខ្លួនអាចនឹងសម្រេចចិត្តជាលើកចុងក្រោយ ដើម្បីអនុម័តដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ចំនួន បីមុខ ដែលជាផលិតផលរបស់ក្រុមហ៊ុនហ្វាយហ្សឺ (Pfizer), ម៉ូដឺណា (Moderna) និងអាស់ស្ត្រាហ្សេនេកា (AstraZeneca)។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វ៉ាក់សាំងរបស់ហ្វាយហ្សឺ អាចនឹងអនុម័តនៅក្នុងរយៈពេល ២អាទិត្យទៀត, ខណៈដែលវ៉ាក់សាំងរបស់ម៉ូដឺណា និងអាស់ស្ត្រាហ្សេនេកា អាចនឹងអនុម័តនៅក្នុងរយៈពេល ៣អាទិត្យទៀត។ នៅពេលនេះ ប្រទេសអង់គ្លេស និងកាណាដាចាប់ផ្ដើមប្រើប្រាស់វ៉ាក់សាំងរបស់ហ្វាយហ្សឺជាបណ្ដើរៗ។ ចំណែកនៅអាមេរិក គណៈកម្មការចំណីអាហារ និងឱសថអាចនឹងអនុម័តទទួលស្គាល់នៅថ្ងៃនេះ ឬពីរបីថ្ងៃទៀតយ៉ាងយូរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អង្គការសុខភាពពិភពលោកបានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនទាំងនោះ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំង១ពាន់លានដូស ឬឈុតសម្រាប់ដាក់បញ្ចូលនៅក្នុងកម្មវិធីផ្ដល់វ៉ាក់សាំងជាសាកលដែលមានឈ្មោះថាខូវ៉ាក់ (COVAX)។ កម្មវិធីនេះចូលរួមដោយប្រទេសចំនួន១៨៩។ ប៉ុន្តែគេត្រូវការពេលវេលាយូរតទៅមុខទៀត ទម្រាំវ៉ាក់សាំងអាចចែកចាយទូទាំងពិភពលោក៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020