កំសាន្ត&ប្លែកៗ
ផ្ទុះលាន់ដូចគ្រាប់បែកនៅក្នុងផ្ទះគ្រូពេទ្យ កក្រើកស្រុកសំពៅលូន ឆក់យកជីវិតម្នាក់

ខេត្តបាត់ដំបង ៖ យោងតាមព័ត៌មានបឋមបានឱ្យដឹងថា ធុងហ្គាសដែលមានចំណុះ១៥គ.ក បានផ្ទុះលាន់ដូចគ្រាប់បែកនៅក្នុងផ្ទះគ្រូពេទ្យមួយកន្លែង កាលពីវេលាម៉ោងជាង៥ល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិឈើទាល ឃុំសិរីមាជ័យ ស្រុកសំពៅលូន ដែលបានឆក់យកជីវិតមនុស្សម្នាក់ រីឯម្នាក់ទៀតរងរបួសស្រាល។
បើតាមសមត្ថកិច្ចបានរបាយការណ៏ថា ម្ចាស់ផ្ទះដែលជួបនូវឧប្បតិហេតុដ៏រន្ធត់នេះ ឈ្មោះ ឃឹម សាម៉ុន ភេទប្រុស អាយុ៥៨ឆ្នាំ មានមុខរបរជាគ្រូពេទ្យ។ ហើយករណីផ្ទុះធុងហ្គាសដ៏កក្រើកនេះ បានផ្តាច់ជីវិតបុរសម្នាក់ដែលធ្វើការងារនៅក្នុងផ្ទះនេះ (អ្នកបើកត្រាក់ទ័រ) គឺមានឈ្មោះម៉េង ហឹង អាយុ២៣ឆ្នាំ រីឯប្រពន្ធម្ចាស់ផ្ទះឈ្មោះ ឈឹម សើ អាយុ៥៤ឆ្នាំ រងរបួសស្រាល។ ប៉ុន្តែលំនៅឋានវិញ ដែលធ្វើពីថ្មក្រោម ឈើលើ មានទំហំ៧×១០ម៉ែត្រនោះបានរងការខូចខាតទាំងស្រុង រួមទាំងសម្ភារៈទាំងអស់នៅក្នុងផ្ទះផងដែរ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ អ្នកភូមិបានផ្អើលនាំគ្នាឈូរឆរត់ទៅមើល ក្រោយពីឮសូរសំឡឹងផ្ទុះយ៉ាងកក្រើកដែលមានកម្លាំងលាន់ដូចគ្រាប់បែក។ ហើយគេក៏បានឃើញបុរសម្នាក់ដេកបាត់បង់ជីវិតនៅក្បែរបន្ទប់ទឹក ដោយស្នាមរបួសស្ទើរសុះសាច់តែម្តង។
បើតាមសាក្សីក៏បាននិយាយថា បុរសរូបនោះទំនងទើបតែដើរចេញពីបន្ទប់ទឹក ក៏ជួបរឿងអកុសលបែបនេះតែម្ដង។
ទាំងម្ចាស់ផ្ទះ ទាំងសមត្ថកិច្ច ហាក់នៅអល់ឯកក្នុងការសន្និដ្ឋានអំពីមូលហេតុ។ ប៉ុន្តែអ្វីដែលគួរឱ្យសង្ស័យរបស់ម្ចាស់ផ្ទះ គឺអាចផ្ដើមចេញពីការទុស្សេខ្សែចង្ក្រានអគ្គិសនី ដែលនៅក្បែរធុងហ្គាសនោះ។
ដោយឡែក ប្រភពដទៃទៀតដែលបានស្រង់សំដីពីភរិយាម្ចាស់ផ្ទះ គាត់បាននិយាយថា មុនពេលហេតុការណ៍បានកើតឡើង គាត់ហាក់ដូចជាដឹងថា ធុងហ្គាសធ្លាយចេញចំហាយ។ ដូច្នេះគឺសង្ស័យការទុស្សេខ្សែចង្ក្រានអគ្គិសនី ហើយអាចជះចំហាយមកប៉ះចំហ្គាស ទើបបណ្ដាលឱ្យឆេះផ្ទុះលាន់កក្រើកតែម្តង។
ចំណែកសមត្ថកិច្ចវិញបានផ្ដល់ព័ត៌មាននេះជាបឋមថា បើតាមការពិនិត្យជាក់ស្តែង ការផ្ទុះធុងហ្គាសនេះ បានបង្កឱ្យមានអគ្គិភ័យតិចតួច តែកម្លាំងនៃផ្ទុះបានបំផ្លាញលំនៅឋានរបស់គ្រូពេទ្យ សាម៉ុន ទាំងស្រុង។ ពេលនេះ មន្ត្រីជំនាញ និងអាជ្ញាធរស្រុក កំពុងចុះពិនិត្យមើលកន្លែងកើតហេតុនៅឡើយ៕

-
កំសាន្ត&ប្លែកៗ2 months ago
ស្តែងៗណាស់មើលហើយស្ទើរស្រក់ទឹកភ្នែក! រូបភាពខ្លះពីកាមេរ៉ាសុវត្ថិភាព នៃការរឹតកសម្លាប់កូនសិស្សថ្នាក់ទី៧ម្នាក់ ដែលទៅធ្វើការយាមនៅផ្ទះសំណាក់ ត្រូវភ្ញៀវសម្លាប់ប្លន់យកម៉ូតូ
-
កំសាន្ត&ប្លែកៗ2 months ago
ពិតជាសំណាង ! ឪពុក ទឹម រដ្ឋា និង ទឹម វត្តី ជិះឡានមកដល់មុខផ្ទះភ្លាម ស្រាប់តែជួបរឿងមួយនេះ ដល់ថ្នាក់ ធ្វើឲ្យ កូនៗ …(មានវីដេអូ)
-
កំសាន្ត&ប្លែកៗ3 months ago
ឃើញហើយ ស្លុតចិត្ត! នេះជាវីដេអូគំរូ ដែលបង្ហាញពីការធ្លាក់យន្តហោះឥណ្ឌូណេស៊ីចូលក្នុងសមុទ្រ (មានវីដេអូ)
-
កំសាន្ត&ប្លែកៗ3 months ago
ប្រទះស្តេចពស់វែករនាម ប្រវែងជិត១០ម៉ែត្រ គេថាសំឡេងវាស្រែកស្រដៀងកូនឆ្មា…(មានវីដេអូ)
-
កំសាន្ត&ប្លែកៗ3 months ago
ជើងខ្លាំងមួយទៀតហើយ!! ជើងខ្លាំងចូលផឹ ក ស្រា ក្រ ឡុក គ្រាន់តែអត់នា រីកំដរ ទា ត់តុកៅអីខ្ទេច ហើយស្រែកថាអ្នកណាហ៊ានថតខ្លួននឹងមានរឿង ដោយខ្លួនខ្សែផ្កាយពីរ…(មានវីដេអូ)
-
កំសាន្ត&ប្លែកៗ3 months ago
សុបិនឃើញនាគសំងំក្រោមផ្ទះច្បាស់ៗពេក ក៏រកគ្រូចូលរូបនិងជួលអេស្កាមកជីក ស្រាប់តែស្លុ.តចិត្តគ្រប់គ្នា…(មានវីដេអូ)
-
កំសាន្ត&ប្លែកៗ2 months ago
មើលហើយព្រឺក្បាល!!! ស្តែងៗណាស់ វិញ្ញាណជនរងគ្រោះចូលសណ្ឋិត ស្រែកទ្រហោយំ សូមទោសដែលកូនមិនស្ដាប់សំដីប៉ា…(មានវីដេអូ)
-
កំសាន្ត&ប្លែកៗ2 months ago
ហួសចិត្ត!! ពេលឃើញពូម្នាក់តែងតែឱប និងថើបកូនស្រីក្រមុំសឹងតែគ្រប់ពេល ពេលដឹងហើយភ្ញាក់ផ្អើលយ៉ាងខ្លាំង
You must be logged in to post a comment Login