Connect with us

កីឡា&សុខភាព

បើមិនជឿកុំប្រមាថ! អ្នកគ្រូពេទ្យមួយរូប អំពាវនាវយ៉ាងទទូច សូមកុំចេញពីផ្ទះ មេរោគប្រភេទថ្មីខ្លាំងជាង…

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមើលឃើញស្ថានភាពរបស់អ្នកជំងឺដែលបានឆ្លងកូវិដ១៩ ក៏ដូចជាអ្នកឆ្លងច្រើនពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរធ្វើឲ្យក្រុមគ្រូពេទ្យ ក៏ដូចជាកងកម្លាំងជួរមុខ មិនថានៅភ្នំពេញក៏ដូចជានៅតាមបណ្តាខេត្តនោះទេ ម្នាក់ៗសុទ្ធតែមមាញឹក រកពេលទំនេរគ្មាន ។

ដោយឃើញបែបនេះ អ្នកគ្រូពេទ្យម្នាក់ដែលមានគណីហ្វេសប៊ុកឈ្មោះ Anna Anna បានបង្ហោះសារមួយចាក់ដោតដើម្បិឲ្យប្រជាពលរដ្ឋភ្ញាក់រលឹក បើមិនមានការចាំបាច់សុំកុំចេញពីផ្ទះ កុំធ្វេសប្រហែលឲ្យសោះចំពោះជំងឺកូវិដ១៩នេះ ដោយក្នុងនោះ អ្នកគ្រូបានសរសេររៀបរាប់ថា «បើអាចសុំនៅផ្ទះកុំចេញទៅក្រៅ ព្រោះថាមេរោគប្រភេទថ្មីនេះវាខ្លំាងជាងប្រភេទចាស់ ពួកខ្ញុំខំដើម្បីអ្នក សុំអោយអ្នកខំនៅផ្ទះដើម្បីពួកខ្ញុំផង ព្រោះថាពួកខ្ញុំមិនមានពេលសំរាកដើម្បីជួបជុំគ្រួសារដូចគ្រប់គ្នាទេ យប់ថ្មើនឹងហើយពួកខ្ញុំមិនទាន់បានចូលផ្ទះវិញទេ 3ការពារ 3កុំ »។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ផងដែថា គិតត្រឹមព្រឹកថ្ងៃទី ១១ មីនា ២០២១ ចំនួន អ្នកឆ្លងជំងឺកូវីដ ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ គឺមានចំនូន សរុប ៦៥២ នាក់ហើយ ។ ដោយឡែកចំនួនអ្នកដែលបានរកឃើញសរុបទូទាំងប្រទេសតាំងពីលើកដំបូង រហូតមកដល់ពេលនេះ គឺមានចំនួន ១១៦៣ នាក់ ៕ sabay

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020