Connect with us

កំសាន្ត&ប្លែកៗ

វេជ្ជបណ្ឌិតល្បីម្នាក់មានប្រសាសន៍ថាៈ ដំណោះស្រាយតែមួយគត់​ គឺ​ ខ្មែរយេីងត្រូវនាំគ្នាទទួលវ៉ាក់សាំង អ៉ីស្រាអែលគេធ្វើបានជោគជ័យហើយ

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រយៈពេលកន្លងមកនេះ ដោយមើលឃើញប្រជាពលរដ្ឋមួយចំនួនខ្លះ ធ្វេសប្រហែស មិនយកចិត្តទុកដាក់ក្នុងការការពារខ្លួន ពីជំងឺកូវិដ១៩ ហើយអ្នកខ្លះទៀតគិតថា រឿងការឆ្លងរីករាលដាល ក៏ដូចជាវ៉ាក់សាំងដែលស្រុកខ្មែរយើងយកមកពីបរទេសនោះ គឺជារឿងនយោបាយទៅវិញ ហេតុដូចនេះហើយ លោកវេជ្ជបណ្ឌិត តាន់ តឹកស្រេង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង កុំខ្លាច ព្រោះវាមិនអីនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទាក់ទិននិងបញ្ហានេះដែរ លោកវេជ្ជបណ្ឌិតខាងលើដែលមានគណីហ្វេសប៊ុក Tan Teksreng​ បានសរសេររៀបរាប់ថា៖ «Covid19 អូសបន្លាយ​! មនុស្សពិបាកអនុវត្តន​វិធានការណ៍ការពារដ៏តឹងតែង សេដ្ឋកិច្ចពិភពលោកដាំក្បាលចុះ​ សេដ្ឋកិច្ចគ្រួសារក៏ធ្លាក់។ ដំណោះស្រាយតែមួយគត់​ គឺ​ ខ្មែរយេីងត្រូវនាំគ្នាទទួលវ៉ាក់សាំង។ អុីស្រាអែល​ គេបានធ្វេីជោគជ័យហេីយ​។ អ្នកខ្លាចវ៉ាក់សាំង​ ក៏គួរមេីលគេអ្នកចាក់មុនកន្លងទៅ១​ ខែហេីយ​។ គេបង្ហោះតាម​ FB ទៀតផង​ រួមទាំងខ្ញុំដែរ។វាជាវ៉ាក់សាំង វាមិនមែនជារឿងនយោបាយទេ»៕ (Sabay)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020