Connect with us

កំសាន្ត&ប្លែកៗ

ទៀតហើយ!! ថៃ ត្រៀមបិទខេត្តជាច្រើនទៀត បើកូវីដ១៩ រីករាលដាលកាន់តែខ្លាំង…

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួង​សុខាភិបាល​សាធារណៈ​ប្រចាំ​ប្រទេស​ថៃ ត្រូវ​បាន​ចាត់​តាំង​ឲ្យ​រៀបចំ​គោលការណ៍​ឲ្យ​ច្បាស់លាស់ ក្នុង​ការ​បិទ​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត ប្រសិន​បើ​វីរុស​កូវីដ ១៩ ដែល​កំពុង​ផ្ទុះ​ឆ្លង​ថ្មី​នេះ នៅ​បន្ត​រាលដាល​ឆ្លង​កាន់​តែ​ខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​សម្ដី​អ្នក​នាំ​ពាក្យ​ខាង​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​កូវីដ ១៩ បាន​ថ្លែង​បញ្ជាក់​នៅ​ថ្ងៃ​ច័ន្ទ ទី ២១ ខែ​ធ្នូ ឆ្នាំ ២០២០ នេះ​ថា ភារកិច្ច​មួយ​នេះ ត្រូវ​បាន​លោក​​នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ​ចាត់​ទៅ​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល Anutin Charnvirakul ទទួល​បន្ទុក​ធ្វើ អំឡុង​ពេល​ធ្វើ​កិច្ច​ប្រជុំ​ក្នុង​វិមាន​រដ្ឋាភិបាល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​នាយករដ្ឋមន្ត្រី ចង់​ឲ្យ​គោលការណ៍​បិទ​ខេត្ត​នេះ ត្រូវ​ដាក់​ឡើង​លើស​ពី​មួយ​ខេត្ត ឬ​អាច​នឹង​ធ្វើ​លើ​ខេត្ត​ទាំង​អស់ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​កាន់​តែ​ខ្លាំង ប៉ុន្តែ​បច្ចុប្បន្ន គោលការណ៍​មួយ​នេះ នៅ​មិន​ទាន់​បាន​ដាក់​អនុវត្ត​នៅ​ឡើយ​ទេ ។គួរ​បញ្ជាក់​ថា រហូត​មក​ទល់​ពេល​នេះ អ្នក​ឆ្លង​កូវីដ ១៩ ថ្មី ដែល​ពាក់ព័ន្ធ​នឹង​ខេត្ត Samut Sakhon បាន​កើន​ឡើង​ដល់​ជាង ៨០០ នាក់​ហើយ ៕ប្រភព៖ Bangkokpost

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020