Connect with us

កំសាន្ត&ប្លែកៗ

ដូចដែលបានសន្យា ទីបំផុត ថៅកែហាងពេជ្រ បានជួប តារាចម្តែងជើងចាស់ ទំាងពីររូបនេះហើយ, ដើម្បីសម្រួលការលំបាក ថៅកែហាងពេជ្រ បានជូនថវិកា ក្នុងម្នាក់ ទទួលបានរហូតដល់ទៅ…, ច្រើនណាស់

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមុននេះបន្តិច នាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២១ ដូចដែលបានសន្យា ទីំបំផុត លោកស្រី ទ្រី ដាណា និងស្វាមី បានជួបតារាសម្តែងជើងចាស់ពីរដួងនេះហើយ មិនត្រឹមតែប៉ុណ្ណោះទេ លោកស្រី ថែមទំាងបានជូនថវិកាយ៉ាងច្រើនទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី បានបញ្ជាក់រឿងដ៏គួរឲ្យចាប់អារម្មណ៍មួយទៀតថា “អ្នកមីងទាំង២ ជាតារាសម្ដែងជើងចាស់ គេស្គាល់ថាម៉ែនឿន និងម៉ែរ៉ូស។ ខ្ញុំអត់ដឹងថាគាត់លំបាកទេ ទើបឃើញព័ត៍មានថ្មីៗនេះ ឃើញអ្នកមីងរ៉ូស ទៅបួសទើបឆ្ងល់ ឥឡូវបានជួបគាត់ទាំង២ផ្ទាល់ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកមីងទាំង២ ថាគ្រប់គ្នាយល់ច្រឡំ មានអ្នកជួយគាត់ តែតាមពិត គឺមិនមែនដូចគេគិតទេ អ្នកមីងកំពុងជួបការលំបាក នៅជំពាក់ប្រាក់គេផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីសម្រាលការលំបាក នាងខ្ញុំជូនគាត់ម្នាក់ 5000$ ទុកជាទុនទៅថ្ងៃក្រោយ និងសង់អាស្រមមួយជូននៅខេត្តឧត្តរមានជ័យ ទុកគ្រាន់គាត់ទៅសម្រាក។ អ្នកមីងរ៉ូស ថាចង់មានមុខរបរលក់កាហ្វេ ភីហ្សា វិលទៅជីវិតស្ងប់សុខដូចពីមុនវិញ ចឹងនាងខ្ញុំ និងស្វាមី ក៏និយាយគ្នា ជួយថ្លៃជួលផ្ទះ ២ឆ្នាំដល់គាត់ ដើម្បីទ្រទ្រង់របរថ្មីនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកមីងទាំង២ ក៏សូមប្រកាស ដល់អ្នកថតរឿង ឬចម្រៀងផ្សេងៗ ចង់ហៅថត អ្នកមីងរីករាយថតណាស់ ព្រោះដើម្បីកម្រៃផ្គត់ផ្គង់ជីវភាព កុំយល់ច្រឡំថា អ្នកមីងធូរធារ ឈប់ថតអី គឺអ្នកមីងកំពុងជួបការលំបាក កំពុងខ្វះខាត ត្រូវការបងប្អូនផ្ដល់ការងារដូចពីមុន សូមបងប្អូនផលិតកម្មផ្សេងៗជួយហៅអ្នកមីងថតផង”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020