Connect with us

កំសាន្ត&ប្លែកៗ

តារាសម្តែងរៀមច្បង អ្នកស្រី រ៉េត រ៉ូស ប្រកាសលាឈប់ពីសិល្បៈភ្លាមៗទៅធ្វើរឿងមួយនេះ

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបាត់មុខមួយរយៈនៅក្នុងវិស័យសិល្បៈ តារាសម្តែងរៀមច្បង អ្នកស្រី រ៉េត រ៉ូស ត្រូវបានមហាជនអ្នកគាំទ្រដឹងថា អ្នកស្រីកំពុងតែបំពេញសីល សមាធិ នៅលើភ្នំដងរែក ខេត្តព្រះវិហារ ​។យ៉ាងណាមិញ ទោះជាមិនទាន់ដឹងច្បាស់ថាតារាសម្តែងរៀមច្បង រ៉េត រ៉ូស បានបញ្ចប់ការបួសនេះក៏ពិតមែន ប៉ុន្តែអ្នកស្រី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានធ្វើឲ្យមហាជនអ្នកគាំទ្រមានចាប់អារម្មណ៍យ៉ាងខ្លាំង ដោយកាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ អ្នកស្រី រ៉េត រ៉ូស បានប្រកាសថាខ្លួនសុំលាលែងពីអាជីពសិល្បៈហើយ ។ក្នុងសារនោះដែរ អ្នកស្រី រ៉េត រ៉ូស បានរៀបរាប់ថា «នាងខ្ញុំ រ៉េត រ៉ូស សូមប្រកាសជាសាធារណៈថានាងខ្ញុំសុំលាលែងពីអាជីពសិល្បៈចាប់តាំងពីថ្ងៃនេះតទៅ ២១-០២-២០២១ សូមអរគុណដល់បងប្អូន ដែលគាំទ្រការសម្ដែងរបស់នាងខ្ញុំកន្លងមក» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឲ្យដឹងថា ការប្រកាសលាលែងពីអាជីពសិល្បៈរបស់តារាសម្តែងរៀមច្បងមានទេពកោសល្យរូបនេះ បានធ្វើឲ្យមហាជនអ្នកគាំទ្រមានចម្ងល់យ៉ាងខ្លាំង ។ យ៉ាងណាមិញ បើតាមការបញ្ជាក់ពីការបញ្ចេញមតិឆ្លើយឆ្លងនៅក្នុងសារខាងលើនោះ អ្នកស្រី រ៉េត រ៉ូស បានឲ្យដឹងថា អ្នកស្រីទៅបួសសន្សំកុសល ៕ប្រភព៖popular

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020