កំសាន្ត&ប្លែកៗ
កុំចេះតែហ៊ាន!! ឃាត់ជនជាតិវៀតណាម ៥នាក់ លួចឆ្លងដែន និងពុំមានលិខិតស្នាមចូលមកស្នាក់នៅ ២០ថ្ងៃ រួចត្រូវបានមេខ្យល់…

កម្លាំងនគរបាលស្រុកវាលវែង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មដា បានឈានដល់ការឃាត់ខ្លួនជនជាតិវៀតណាម៥នាក់ ពុំមានលិខិតស្នាម លួចឆ្លងដែនចូលមកស្នាក់នៅខេត្តព្រះសីហនុបាន ២០ថ្ងៃ រួចត្រូវបានមេខ្យល់បញ្ជូនមកធ្វើការនៅកាស៊ីណូថ្មដាបាន ២០ថ្ងៃទៀត។
ការឃាត់ខ្លួនជនជាតិវៀតណាមខាងលើ ត្រូវបានធ្វើឡើងនាវេលាម៉ោង ១៖៣០នាទីរសៀលថៃ្ងទី២១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីរកឃើញជនជាតិវៀតណាមទាំងនោះ បានរត់ចេញពីតំបន់សេដ្ឋកិច្ចពិសេសក្រុមហ៊ុន MDS របស់លោកឧកញ៉ា ទ្រី ភាព នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
សេចក្តីរាយការណ៍ភ្នាក់ងារ Fresh News បានឱ្យដឹងថា ជនជាតិវៀតណាម ដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ៖
១-ប៊ួយ ចឹងតង ភេទប្រុស អាយុ៣៧ឆ្នាំ
២-ឡេ វឹងហុងគក់ ភេទប្រុស អាយុ១៩ឆ្នាំ
៣-តៅ ហៀន ភេទប្រុស អាយុ៣២ឆ្នាំ
៤-ដាំង វាងបួន ភេទប្រុស អាយុ៣២ឆ្នាំ
៥-វៀនតាន់លីង ភេទប្រុស អាយុ២៥ឆ្នាំ។
សេចក្តីរាយការណ៍បានបន្តថា ក្រោយពីកម្លាំងនគរបាលស្រុកវាលវែង ដឹកនាំដោយលោកអធិការងទទួលការងារអន្តោប្រវេសន៍ បានឃាត់ខ្លួនសាកសួរ និងពិនិត្យពុំឃើញមានលិខិតឆ្លងដែនទាំងអស់ហើយក្រុមហ៊ុន MDS មិនទទួលស្គាល់យកធ្វើការវិញនោះ ពួកគេក៏ត្រូវបានបញ្ជូនបន្តមកធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅមណ្ឌលរលាំង និងបន្តប្រគល់ជូនសមត្ថកិច្ចអនុវត្តន៍ច្បាប់។
តាមការសាកសួរបឋម ជនជាតិវៀតណាម៥នាក់នោះ គឺមានជនជាតិវៀតណាមម្នាក់ មិនស្គាល់ឈ្មោះជាមេខ្យល់ បាននាំចូលឱ្យមកស្នាក់នៅខេត្តកំពង់សោម រយៈពេល ២០ថ្ងៃកន្លងមកហើយ ដោយមិនបានស្គាល់ឈ្មោះច្រកចេញចូល បន្ទាប់មកបានបញ្ជូនមកដាក់ធ្វើការនៅកាស៊ីណូថ្មដា ចំនួន២០ថ្ងៃទៀត៕

-
កំសាន្ត&ប្លែកៗ4 weeks ago
ស្តែងៗណាស់មើលហើយស្ទើរស្រក់ទឹកភ្នែក! រូបភាពខ្លះពីកាមេរ៉ាសុវត្ថិភាព នៃការរឹតកសម្លាប់កូនសិស្សថ្នាក់ទី៧ម្នាក់ ដែលទៅធ្វើការយាមនៅផ្ទះសំណាក់ ត្រូវភ្ញៀវសម្លាប់ប្លន់យកម៉ូតូ
-
កំសាន្ត&ប្លែកៗ4 weeks ago
ពិតជាសំណាង ! ឪពុក ទឹម រដ្ឋា និង ទឹម វត្តី ជិះឡានមកដល់មុខផ្ទះភ្លាម ស្រាប់តែជួបរឿងមួយនេះ ដល់ថ្នាក់ ធ្វើឲ្យ កូនៗ …(មានវីដេអូ)
-
កំសាន្ត&ប្លែកៗ2 months ago
ឃើញហើយ ស្លុតចិត្ត! នេះជាវីដេអូគំរូ ដែលបង្ហាញពីការធ្លាក់យន្តហោះឥណ្ឌូណេស៊ីចូលក្នុងសមុទ្រ (មានវីដេអូ)
-
កំសាន្ត&ប្លែកៗ1 month ago
ប្រទះស្តេចពស់វែករនាម ប្រវែងជិត១០ម៉ែត្រ គេថាសំឡេងវាស្រែកស្រដៀងកូនឆ្មា…(មានវីដេអូ)
-
កំសាន្ត&ប្លែកៗ1 month ago
ជើងខ្លាំងមួយទៀតហើយ!! ជើងខ្លាំងចូលផឹ ក ស្រា ក្រ ឡុក គ្រាន់តែអត់នា រីកំដរ ទា ត់តុកៅអីខ្ទេច ហើយស្រែកថាអ្នកណាហ៊ានថតខ្លួននឹងមានរឿង ដោយខ្លួនខ្សែផ្កាយពីរ…(មានវីដេអូ)
-
កំសាន្ត&ប្លែកៗ2 months ago
សុបិនឃើញនាគសំងំក្រោមផ្ទះច្បាស់ៗពេក ក៏រកគ្រូចូលរូបនិងជួលអេស្កាមកជីក ស្រាប់តែស្លុ.តចិត្តគ្រប់គ្នា…(មានវីដេអូ)
-
កំសាន្ត&ប្លែកៗ4 weeks ago
មើលហើយព្រឺក្បាល!!! ស្តែងៗណាស់ វិញ្ញាណជនរងគ្រោះចូលសណ្ឋិត ស្រែកទ្រហោយំ សូមទោសដែលកូនមិនស្ដាប់សំដីប៉ា…(មានវីដេអូ)
-
កំសាន្ត&ប្លែកៗ4 weeks ago
ហួសចិត្ត!! ពេលឃើញពូម្នាក់តែងតែឱប និងថើបកូនស្រីក្រមុំសឹងតែគ្រប់ពេល ពេលដឹងហើយភ្ញាក់ផ្អើលយ៉ាងខ្លាំង
You must be logged in to post a comment Login