Connect with us

កំសាន្ត&ប្លែកៗ

អីយ៉ា អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំភរិយា ញុំាទឹកកកឈូស ឡើងផ្អែមល្ហែម ហើយសួរថា “បងប្អូនណាខ្លះ ឆ្លងកាត់រសជាតិ ទឹកកកឈូស មួយកែវ100រៀល?” ស្រាប់តែ ហ្វេនៗ ចូល comment ព្រាត ប្រាប់ពីអារម្មណ៍ពិត កាលនៅពីតូច ថា…

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុក ក៏ដូចជា ពុកម៉ែ បងប្អូន ភាគច្រើន ពិតជាស្គាល់ ជាក់ជាមិនខាន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ដែលមានឈ្មោះក្នុង សំបុត្រកំណើត ឡេង ភត្រា។ ហើយពេលបច្ចុប្បន្ននេះ អ្នកឧញ៉ា កំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីមុខជំនួញ ធំៗជាច្រើន ដែលកំពុងលេចធ្លោនោះ អ្នកឧកញ៉ា ក៏ត្រូវបានគេមើលឃើញ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសធម៌ ដែលតែងតែរួមចំណែក ក្នុងកិច្ចការសង្គមមិនដែលរំលងឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត បើងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ អ្នកឧកញ៉ា វិញ គ្រប់គ្នា អាចនឹងភ្ញា​ក់ផ្អើល និងរឹតចាប់អារម្មណ៍ ថែមទៀត ព្រោះ លោក ចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញ បំផុតជាមួយក្រុមគ្រួសារ មិនថាចូលរួមក្នុងកម្មវិធីអ្វីទេ ជាពិសេស អ្នកឧកញ៉ា និងភរិយា តែងតែផ្តល់ពេលវេលា នៅក្បែរគ្នាជានិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅប៉ុន្មានថ្ងៃនេះ អ្នកឧកញ៉ា បានបង្ហាញពីជីវីតយ៉ាងសាមញ្ញបំផុត អង្គុយញុំាបាយ ស្ទួចត្រី លេងកម្យាន្ត ជាមួយភរិយា ព្រមទំាងភ្ជាប់សារខ្លីមួយឲ្យដឹងបន្ថែមថា “ចេញពីធ្វើការ មកស្ទូចត្រី បេះត្រកួន ស្លម្ជូរ ហូបបណ្ដើរ ស្ទូចបណ្ដើរ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅមិនទាន់អស់ទេ ស្រាប់តែនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១ អ្នកឧកញ៉ា បាននាំ ភរិយា ទៅលំហែកាយ នៅកន្លែងមួយទៀតហើយ ថែមទាំងអង្គុយញុំាទឹកកកឈូសតែពីរនាក់ យ៉ាងផ្អែមល្ហែម ថែមទំាងសួរបងប្អូនមួយសំនួរ រំលឹករឿងកាលពីតូចថា “បងប្អូនណាខ្លះ ឆ្លងកាត់រសជាតិ ទឹកកកឈូស មួយកែវ100រៀល តើមានបងប្អូនណាសល់រូបភាពនោះទេ កាលនៅតូច”។

មិនចាំយូរឡើយភ្លាមនោះ ហ្វេនៗជាច្រើនបានចូល comment ព្រាត ថា ៖ ១កែវ ១០០៛ ដាក់ថង់ទៀត, គឺខ្ញុំ ពីមុនគេដាក់កែវបង​, ឃើញបង..ហូបអ៊ីចឹង នឹកដល់កាលនៅរៀន បឋមសិក្សា ម៉ែអោយ ១០០៛ ទៅរៀន ទិញហូបជាមួយប្អូនស្រី, នាងខ្ញុំធ្លាប់នៅក្មេងលក់ទឹកកកឈូស ដាក់គ្រាប់ជី និងសណ្ដែកខៀវ សណ្ដែកក្រហម ឬក៏ឆៅគួយស្រោចទឹកខ្ទិះដូង ស្ករត្នោតរំងោះឡើងឈ្ងុយ នឹកឃើញពីមុនមកសែនស្រណោះ,

សម័យនោះ ដូចជាគ្មានកាមេរ៉ាទេ តែខ្ញុំហូបស្ទើររាល់ថ្ងៃ ជាពិសេស ម៉ោងចេញលេង នៅថ្នាក់ បឋមសិក្សា, នឹកឃើញកាល នៅរៀន បឯមសិក្សា ឆ្នាំ1999 ម៉ែអោយ១០០៛ ទិញទឹកកកឈួស។

ព្រមទំាងនៅមាន ការលើកឡើងរាប់រយទៀត បង្ហាញពីអារម្មណ៍សប្បាយ រីករាយ រំភើបជាច្រើន កាលពីពួកគាត់នៅក្មេងៗ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ៖

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020