Connect with us

កំសាន្ត&ប្លែកៗ

កូនក្រមុំយំគគ្រូក សន្លប់បាត់មាត់ឈឹង ព្រោះខំខ្ចីលុយគេការ តែដល់ថ្ងៃការ កូនកំលោះបោះសម្ដីបែបនេះ!​

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវដ៏កម្សត់មួយ បានកើតឡើងក្នុងខេត្តនគររាជសីមា ប្រទេសថៃ ដោយកូនក្រមុំមានអាយុ ១៥ ឆ្នាំ។ អ្វីដែលសោកស្ដាយបំផុតនោះ ដល់ថ្ងៃរៀបចំមង្គលការ ស្រាប់តែកូនកំលោះទូរស័ព្ទមកប្រាប់ថា មិនបានមកទេ ព្រោះគ្មានលុយឱ្យថ្លៃបណ្ណាការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗនោះ ក្រុមគ្រួសារខាងស្រី មានអារម្មណ៍ថា ខ្មាសអស់អ្នកភូមិជិតឆ្ងាយដែលខំធ្វើដំណើរមកចូលរួមមង្គលការ បែរជាត្រូវមកមើលកូនក្រមុំយំដួលសន្លប់បាត់ស្មារតីទៅវិញ។ យ៉ាងណាមិញ បងប្អូនដែលបានមកចូលរួមមិននឹកស្មានថា កូនកំលោះដាច់ចិត្តធ្វើទង្វើ ដោយមិនមានទំនួលខុសត្រូវ ដូច្នេះសោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកស្រី ឡាំដួន បុនឈើត ដែលត្រូវជាម្ដាយរបស់កូនក្រមុំ បានបញ្ជាក់ថា លោកស្រីបានបង្គាប់បណ្ណាការ ចំនួន ៦ ម៉ឺនបាត ស្មើនឹង ២ ពាន់ដុល្លារ ហើយខាងកូនកំលោះក៏បានព្រមព្រៀងដែរ។ មកដល់ថ្ងៃការ លោកស្រីក៏បានរៀបចំពិធីដើម្បីចាំទទួលខាងកូនកំលោះមកចូលរួម ដោយបានយកលុយខ្ចី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកភូមិមករៀបចំសិន ព្រោះលោកស្រីគ្មានលុយ ក៏ប៉ុន្តែថ្ងៃការនោះញាតិមិត្តជិតឆ្ងាយក៏អញ្ជើញមកសព្វគ្រប់ហើយ តែនៅមិនឃើញគ្រួសារខាងកូនកំលោះមកសោះ។ បន្ទាប់មក លោកស្រីក៏បានទាក់ទងទៅសួរខាងកូនកំលោះ តែសាមីខ្លួនគេបែរជានិយាយថា មិនបានមកទេ ព្រោះគ្មានលុយគ្រប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះឮដូចច្នោះ ភ្ញៀវម្នាក់ៗ ស្លុតចិត្តនិយាយលែងចេញ ហើយកូនក្រមុំយំដួលសន្លប់ស្ទើរបាត់ស្មារតី រីឯពិធីដែលកំពុងតែរៀបចំនោះ បែរជាត្រូវជាប់គាំងពាក់កណ្ដាលទីទៅវិញ។ពាក់ព័ន្ធនឹងបញ្ហានេះ បច្ចុប្បន្ន កូនក្រមុំបានរៀបចំពាក្យបណ្ដឹង ដើម្បីឱ្យអាជ្ញាធរជួយដោះស្រាយ ព្រមទាំងឱ្យខាងកូនកំលោះចេញមុខមកទទួលខុសត្រូវតាមផ្លូវច្បាប់ផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020