Connect with us

ការកម្សាន្ត&ប្លែកៗ

ប្រយ័ ត្នផង!!!អ្នកដែលចូលចិត្ត ហូបមិនចេះគិត មើលផង បរិភោគមឹកប្រភេទនេះអាចស្លា.ប់

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមប្រុងប្រយ័ត្នសម្រាប់បងប្អូនណាដែលចូលចិត្តបរិភោគមឹកអាំង ព្រោះកាលពីថ្មីៗនេះ មានអ្នកលក់ម្ហូបអាហារមួយកន្លែងនៅថៃ បានចាប់មឹករង្វង់ខៀវ (Blue Ring Octopus) មកដោតចង្កាក់អាំងលក់ ។ តាមការបញ្ជាក់របស់អ្នកជំនាញបានឱ្យដឹងថាមឹកប្រភេទនេះគឺមានសារធាតុពុល សូមកុំបរិភោគដាច់ខាត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វាជាគ្រោះថ្នាក់មួយដែលនៅកៀកខ្លួនខ្លាំងណាស់ ជាមួយម្ហូបអាហារដែលកំពុងពេញនិយមខ្លាំងនាពេលបច្ចុប្បន្ន។ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២០ នាយកដ្ឋានធនធានសមុទ្របានចេញសេចក្តីប្រកាស បន្ទាប់ពីមានការជូនដំណឹងជាសាធារណៈថា “មឹករង្វង់ខៀវ” (Blue Ring Octopus) ត្រូវបានគេរកឃើញនៅកន្លែងលក់ម្ហូបអាហារ នាផ្សាររាត្រីក្នុងខេត្ត Pathum Thani ដូច្នេះខាងក្រសួងក៏បានចេញសេចក្តីណែនាំ ដល់អាជីវករឱ្យធ្វើការពិនិត្យឱ្យបានត្រឹមត្រូវ មុនពេលនាំយកមកចម្អិនលក់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះការណែនាំសម្រាប់អតិថិជន គួរកត់សំគាល់មុនពេលទទួលទាន ប្រសិនបើសង្កេតឃើញសត្វមឹកដែលមានឆ្នូតរង្វង់ពណ៌ខៀវ ពាសពេញខ្លួនរហូតដល់ដៃមឹក បងប្អូនគួរជៀសវាងជាបន្ទាន់ ព្រោះវាមានគ្រោះថ្នាក់ខ្លាំងណាស់ ដោយសារតែសត្វមឹកប្រភេទនេះវាមានសារធាតុពុល បើទោះបីជាចម្អិនវាក្នុងសីតុណ្ហភាពក្តៅដោយ ក៏វានៅតែមានគ្រោះថ្នាក់ដែរ។ សារធាតុពុសរបស់សត្វមឹកប្រភេទនេះ អាចធន់នឹងកម្តៅរហូតដល់២០០អង្សាសេ ដូច្នេះការអាំងធម្មតាគឺមិនអាចបំផ្លាញសារធាតុជាតិពុលរបស់វាបានទេ ហើយបច្ចុប្បន្ននៅមិនទាន់មានថ្នាំបង្ការ នឹងថ្នាំព្យាបាលនៅឡើយទេ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020