Connect with us

ការកម្សាន្ត&ប្លែកៗ

ចង់លើសជាតិស្ករ! បើ ជី ដេវីត និយាយសុទ្ធតែបែបនេះ ទៅកាន់ ទេព បូព្រឹក្

Published

on

ភ្នំពេញ៖ បច្ចុប្បន្ននេះជីវិតស្នេហារវាងលោក ជី ដេវីតនិង កញ្ញា ទេព បូព្រឹក្ស ហាក់បីដូចជាកាន់តែមានភាពប្រសើរឡើងទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយទំនាក់ទំនងរវាងតារាចម្រៀងទាំងពីរកាន់តែរឹងមាំ សុីជម្រៅទៅៗ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់។

ជាការពិតណាស់ ទោះបីក្នុងកំឡុងពេលក្រោយៗ គូស្នេហ៍ទាំងពីរដួងនេះ មានភាពមម៉ាញឺកក្នុងការងារអាជីពសិល្បៈនឹង មុខជំនួញពិតមែនក្តី ប៉ុន្តែអ្នកទាំងពីរនៅតែមិនភ្លេចនូវការយកចិត្តទុក បារម្ភនិង លើកទឹកចិត្តទៅគ្នាទៅវិញទៅមកមិនថានៅខាងក្រៅឬ ក៏នៅក្នុងបណ្តាញសង្គមនោះទេ ដោយមហាជនតែងតែសង្កេតឃើញជារឿយៗផងដែរ។

ដោយឡែក កាលពីពេលថ្មីៗនេះលោក ជី ដេវីត បានបង្ហាញរូបភាពមួយសន្លឹកមាត់សមុទ្រមួយកន្លែង ជាមួយនឹង គូស្នេហ៍ ទេព បូព្រឹក្ស យ៉ាងស្វីតកប់សេរ៊ី ដោយយើងអាចឃើញក្នុងរូបពួកគេស្លៀកឈុតគូពណ៌ស ឱបគ្នាយ៉ាងស្អិតរមួតដូចស្ករតាំងម៉ែ អមជាមួយពាក្យពេចន៍ប៉ុន្មានឃ្លាទៀតដែលមានអត្ថន័យថា៖គេថាសាគរល្វឹងល្វើយនៅឡើយចាញ់ទំហំសេចក្តីស្រលាញ់របស់បុរសសង្ហាម្នាក់នេះទេ ហើយក៏អរគុណព្រហ្មសិខិតដែលបានកំណត់អោយខ្ញុំកើតមក ជាមួយនិងរូបរាងសង្ហា

ហើយ ចិត្តស្មោះ កុំខឹងខ្ញុំអី!បើចង់ខឹង ក៏ទៅខឹងព្រហ្មលិខិតជី ដេវីត អ្នកគាំទ្រជាច្រើនក៏បានសរសើរដល់គូស្នេហ៍ជាតារាដូចគ្នានេះ ថាពិតជាគូព្រេងនឹងគ្នាពិតមែន ដោយមើលទៅពួកមានចិត្តគំនិតដូចគ្នា រិតតែមិនដើរចោលគ្នានៅពេលមានបញ្ហា ដោយសុខចិត្តមានទុក្ខរួមទុក្ខ មានសុខរួមសុខជាមួយគ្នា៕

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020