Connect with us

ការកម្សាន្ត&ប្លែកៗ

កូនប្រុស ០២រូប របស់សម្តេចវិបុលបញ្ញា សុខ អាន ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជា…

Published

on

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យមួយផ្សេងពីគ្នា ត្រាស់បង្គាប់តែងតាំងលោក សុខ សូកាន ជាកូនប្រុសទី៣ និងលោក សុខ សង្វារ ជាកូនប្រុសពៅ របស់សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជាអតីតរដ្ឋមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តី ម្នាក់ជា រដ្ឋលេខាធិការ និងម្នាក់ទៀតជា អនុរដ្ឋលេខាធិការ នធ្វើឡើងបន្ទាប់ពីមានសំណើទូលថ្វាយពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១-លោក សុខ សូកាន កូនប្រុសទី៣ ជាតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាអនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជា រដ្ឋលេខាធិការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
២-លោក សុខ សង្វារ កូនប្រុសពៅ ជាអគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជា អនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ផងដែរថាកូនៗទាំងអស់របស់ សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជាអតីតរដ្ឋមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តី មានកូនប្រុស ៤នាក់ សុទ្ធតែមានឥទ្ធិពលខ្លាំង និងកាន់តំណែងធំៗនៅក្នុងជួររដ្ឋាភិបាល ក្នុងនោះរួមមាន៖
*លោក សុខ ពុទ្ធីវុធ ជាកូនប្រុសទី២ បន្ទាប់ពីកូនស្រីច្បងលោកស្រី សុខ សោម៉ា ជាកូនប្រសាររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាន់តំណែងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រធានសហព័ន្ធស្រូវអង្កកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសកលវិទ្យាល័យពុទ្ធិសាស្រ្ត ប្រធានក្រុមហ៊ុននាំអង្កចេញ «សោម៉ា» និងជាប្រធាន ស.ស.យ.ក. ខេត្តតាកែវ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

**លោក សុខ សូកេន ជាកូនប្រុសទី៤ ជា​អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ និងត្រូវជាកូនប្រសាររបស់លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចម ប្រសិទ្ធិ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា​ សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលមរណភាព កាលពីវេលាម៉ោង ១៨៖៣២នាទី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ កន្លងទៅនេះ ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ៕

សូមអានព្រះរាជក្រឹត្យទាំងស្រុងដូចខាងក្រោម៖

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020