Connect with us

ការកម្សាន្ត&ប្លែកៗ

អត់ចាំយូរទេ ! នៅទីបំផុត ឧកញ៉ា ឌួង ឆាយ ដាច់ចិត្តទំលាយអារម្មណ៍ក្នុងចិត្តហើយ ចំថ្ងៃខួបកំណើតរបស់លោក ដោយបញ្ជាក់យ៉ាងខ្លី ថា “ពេលវេលានឹង…”

Published

on

កាលពី ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ ក្រោយឃើញ ភរិយា ឧកញ៉ា ឌួង ឆាយ បានប្រកាស នៅក្នុងហ្វេសប៊ុករបស់ខ្លួន ដែលមានឈ្មោះ “Deth Malina” ថារូបគាត់ និង ឧកញ៉ា ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នាហើយ។

គាត់បានបញ្ជាក់បន្ថែមថា “សូមពូមីង បងប្អូន ទាំងអស់គ្នា ជួយទទួលដឹងលឺ​ ចាប់ពីថ្ងៃនេះតទៅនាងខ្ញុំ និង ឌួង ឆាយ បានព្រមព្រៀងលែងលះគ្នារួចរាល់ហើយ អញ្ចឹងចាប់ពីពេលនេះតទៅ អ្វីដែលពាក់ព័ន្ធ និង ឌួង ឆាយហើយ និងគ្រួសារគាត់ គឺពុំមានពាក់ព័ន្ធ និងនាងខ្ញុំ តទៀតទេសូមអរគុណ13.12.2020 Deth Malina”។

ស្រាប់តែយប់មិញនេះ នាថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០ គ្រប់គ្នាភ្ញាក់ផ្អើលសារជាថ្មី ក្រោយឃើញ លោកជំទាវ ដេត ម៉ាលីណា បង្ហោះសារមួយទៀត ដោយសរសេរថា៖

“ខ្ញុំមិនស្ដាយក្រោយ និងអតីតកាល​ ប៉ុន្តែខ្ញុំស្ដាយពេលវេលា ដែលចំណាយទៅលើមនុស្សខុស អ្នកដទៃមើលមកអ្នក ជាមនុស្សបែបណាមិនសំខាន់​ទេ​ អ្វីដែលសំខាន់ អ្នកធ្វើខ្លួនបែបណាឲ្យគេមើល, ពេលខ្លះហត់នឿយណាស់​ តែមិនអាចឈប់បានទេ​ ព្រោះខ្លួនឯងគឺត្រូវពឹងខ្លួនឯង​”។

ចំណែកមកដល់ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០ ម្សិលមិញនេះ គេប្រទះឃើញ ឧកញ៉ា ឌួង ឆាយ បានដាច់ចិត្តបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយហើយ ចំថ្ងៃខួបកំណើតរបស់លោក ដោយបញ្ជាក់យ៉ាងខ្លីថា ៖

“រីករាយថ្ងៃខួបកំណើតរបស់ខ្ញុំ, ពូមីងបងប្អូនមានពាក្យជូនពរខ្ញុំទេបាទ? សូមអរគុណពូមីងបងប្អូនទាំងអស់គ្នាចំពោះការស្រលាញ់រាប់អានកន្លងរហូតមកណា Happy Birthday To Me ពេលវេលានឹងបកស្រាយ អ្វីៗគ្រប់យ៉ាង ភាពអំណត់អត់ធ្មត់ស្ងប់ស្ងាត់គឺល្អបំផុត”៕

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020