Connect with us

ការកម្សាន្ត&ប្លែកៗ

ហ៊ានថាហ៊ានធ្វើ! គម្រោងយក្ស៣នេះហោះចេញពីប្លង់3D ក្លាយជាគម្រោងពិត១០០%

Published

on

មិនមែនដូចពាក្យចចាមរាមមួយចំនួនតូចបានលើកឡើងនោះទេថា ” លឺតែគម្រោង តែមិនឃើញមានសមិទ្ធផលសោះ រងចាំយូររាប់ឆ្នាំ បានចាប់ផ្តើមសាងសង់។ ៉ ដោយឡែកគម្រោងធំៗទាំង៣នេះ បាននឹងកំពុងហោះចេញពីប្លង់គម្រោង 3D លើក្រដាស បានក្លាយជាគម្រោងពិត១០០ភាគរយ ប៉ុន្តែកមពុងស្ថិតនៅក្នុងការសាងសង់ ។ ក្នុងនោះរួមមាន៖

១. ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី

គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថាបនាលើដីទំហំ ប្រមាណ ២ ៦០០ ហិកតា មានបណ្តោយ ប្រមាណ ៦ គីឡូម៉ែត្រ និងទទឹងប្រមាណ ៤ គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុក កណ្តាលស្ទឹង និងស្រុកស្អាង ខេត្តកណ្តាល និងក្នុងភូមិសាស្ត្រស្រុក បាទី ខេត្តតាកែវ។

នៅពេលនេះការសាងសង់ព្រលានយន្តហោះថ្មីគឺសម្រេចបានប្រមាណ ៣០% ហើយ។ អាកាសយានដ្ធានថ្មីនេះជាប្រភេទ4F ដែលអាចអោយយន្តហោះធំៗដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន។ សង្ឃឹមថាកម្ពុជានឹងកាន់តែទាក់ទាញបានភ្ញៀវទេសចរ និងអ្នកវិនិយោគគិនកាន់តែច្រើនឡើងក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះកសាងរួច។

ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតា អភិវឌ្ឍន៍ជាព្រលានយន្ត ហោះថ្មីនេះឲ្យធំ និងទំនើបជាងគេនៅតំបន់អាស៊ី។

ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គឺវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលគ្រោងនឹងបញ្ចប់ការសាងសង់អោយបានរួចរាល់នៅឆ្នាំ២០២៣ ខាងមុខនេះ។

ចំពោះដំណាក់កាលទី១ នឹងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ ២០២៣ គ្រោងនឹងចំណាយថវិកា១៥០០លានដុល្លារអាមេរិក ដែលមិនទាន់គិតបញ្ចូលតម្លៃដីនៅឡើយនោះទេ ដែលអាចទទួលបានភ្ញៀវទេសចរបាន ១៣ លាននាក់ ក្នុង១ឆ្នាំ ។

២.ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ

ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុដែលមានល្បឿនរហូតដល់ ១០០ គីឡូម៉ែត្រ / ម៉ោងនឹងភ្ជាប់រាជធានីភ្នំពេញនិងក្រុងព្រះសីហនុក្នុងរយៈពេល ២ ម៉ោងដែលនឹងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលយោងតាមស្ថិតិដែលសិក្សាពាក់ព័ន្ធដោយប្រទេសចិន តម្លៃវិនិយោគលើការសាងសង់ផ្លូវល្បឿនលឿនមួយដុល្លារអាចផ្តល់ផលយោជន៍ដល់សង្គមវិញក្នុងតម្លៃប្រហែល៣ដុល្លារ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ(Phnom Penh-Sihanoukville Expressway)ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ជាខ្សែផ្លូវថ្មីទាំង​ស្រុង ដែលមានប្រវែងសរុបប្រហែល ១៩០,៦៣៣ គ.ម​​។​ ផ្លូវនេះត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ​២៤ម៉ែត្រ ក្រាល AC មានសួនច្បារខណ្ឌកណ្តាល ចេញ​ពី​ភ្នំពេញ​​​នៅចំណុច​ផ្លូវ​ខ្សែក្រវ៉ាត់ក្រុងទី៣ មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មក​ផ្លូវ​ជាតិ​លេខ​៤ ចំនួន ៧​កន្លែង មាន​ស្ពាន​វែង-មធ្យម ៥៦កន្លែង ប្រវែង ៤.៤១៧ម៉ែត្រ ស្ពានខ្លី​ ៣៣​កន្លែង ប្រវែង ៧៥០ម៉ែត្រ ស្ពាន​រំលង ៣២១កន្លែង កន្លែង​ឈប់សម្រាក ៣កន្លែង និងហេដ្ឋារ​ចនា​សម្ព័ន្ធសំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត​។ ការវិនិយោគលើ គម្រោងផ្លូវល្បឿនលឿននេះ ត្រូវអនុវត្តតាមទម្រង់សាងសង់-ប្រតិបត្តិ-ផ្ទេរ (BOT) ដោយប្រើប្រាស់រយៈពេល សាងសង់ចំនួន ៤៨ ខែ។

កីឡាដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិ មរតកតេជោ

កីឡាដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិ មរតកតេជោ ស្ថិតនៅខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំពេញ កំពុងត្រូវបានពន្លឿនការសាងសង់យ៉ាងសកម្មរបស់ក្រុមហ៊ុន សាង់សងចិន ដើម្បីបញ្ចប់ការស្ថាបនា នាខែឧសភា ឆ្នាំ២០២១ តាមការគ្រោងទុក ដើម្បីប្រគល់ជូនកម្ពុជា សម្រាប់ការប្រើប្រាស់ ដល់ការរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពីក្រសួងព័ត៌មាន ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានមានប្រសាសន៍នៅថ្ងៃទី០៩ ខែធ្នូ នេះថា៖ គិតមកដល់ពេលនេះ សំណង់បានសាងសង់ប្រមាណជា ៨៥ភាគរយហើយ ដោយភាគីចិនបានពន្លឿនការងារបានច្រើន ក្នុងនោះបានបំពាក់ដំបូល ជារចនាបថក្បាច់ផ្កាចន្ទបាន ១០ភាគរយ ទៅ ២០ភាគរយ បំពាក់កៅអី មានព៌ណចម្រុះបន្ថែម មានពណ៌ស ខៀវ និងបៃតង។
ឯកឧត្តម បញ្ជាក់ថា៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណង របស់សាធារណរដ្ឋ ប្រជាមានិតចិន បានសាងសង់ ប្រមាណជា៨៥ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់ នៅខែឧសភា ឆ្នាំ២០២១។
លោកបានបន្ថែមថា៖ បន្ទាប់ពីបញ្ចប់ការសាងសង់ ពហុកីឡដ្ឋាជាតិ មរតកតេជោ នឹងរៀបចំការប្រកួតសាកល្បង ដូចជា៖ កីឡាបាល់ទាត់ ជាពិសេស ការប្រកួតជាលក្ខណៈមិត្តភាព អន្តរជាតិកម្ពុជា-ចិន ដើម្បីអបអរសាទរ ពិធីដាក់ឱ្យប្រើប្រាស់ ជាផ្លូវការឱ្យបានអធិកអធម និងជាការថ្លែងអំណរគុណ ដល់មិត្តចិនផងដែរ។

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020