Connect with us

ការកម្សាន្ត&ប្លែកៗ

ជួយស៊ែរផងបងប្អូន….!អនិច្ចាដំណាំ​ខ្មែរខំដាំតែតម្លៃដែលអោយគ្នាថោកជាងបន្លែយួនទៅទៀត

Published

on

ថ្មីៗនេះ មហាជនកំពុងផ្ទុះការចាប់អារម្មណ៍ទៅលើតម្លៃបន្លែនៅលើទីផ្សារ ក្រោយបន្លែម្ទេស ហក់ឡើងតម្លៃខ្ពស់ស្ទើរមិនគួរឱ្យជឿ។ ដោយឡែក បើក្រឡេកមកមើលដំណាំត្រសក់ក្នុងស្រុកវិញ ឃើញថាកសិករដាំដំណាំម្នាក់ៗ ស្ទើរតែទឹកភ្នែកជូតក្បាលជង្គង់ទៅហើយ ដោយសារ ខំចំណាយកម្លាំងពលកម្ម ថែរក្សាដំណាំពេញមួយរដូវ តែបែរជាលក់បានក្នុងតម្លៃធូរថ្លៃរកពាក្យថ្លែងពុំបាន។

ថ្លែងមកកាន់សារពត៌មាន «ប្រជាប្រិយ» បងប្រុស ពិសិដ្ឋ ដែលជាកសិករផ្ទាល់នៅ ភូមិតាំងក្រង់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បានឱ្យដឹងថា បច្ចុប្បន្នទិន្នផលដំណាំត្រសក់ នៅក្នុងភូមិឃុំ របស់គាត់សល់យ៉ាងច្រើន ដោយសារទីផ្សារតម្លៃត្រសក់ ដែលផ្ដល់ឱ្យពីខាងឈ្មួញកណ្ដាលគឺទាបជាខ្លាំង ដែលតម្លៃនេះ គឺធ្លាក់ថ្លៃមកជាងកន្លះខែទៅហើយ ដែលកាលពីមុន ១គីឡូ តម្លៃ ២០០០រៀល តែឥលូវនេះវិញ ក្នុងមួយគីឡូលក់បានតម្លៃតែ ២០០ រៀលប៉ុណ្ណោះ ។

លោកក៏បានបញ្ជាក់ផងដែរថា មូលហេតុដែលនាំឱ្យមានការធ្លាក់ថ្លៃបែបនេះ គឺដោយសារមូលហេតុ ៣ យ៉ាង គឺ ៖

ទី១ ឈ្មួញកណ្ដាល គឺជាអ្នកទម្លាក់តម្លៃ

ទី២ ប្រជាជននៅតំបន់នេះដាំដំណាំបែបនេះច្រើន នាំឱ្យទិន្នផលច្រើនខ្លាំងនៅលើទីផ្សារ

ទី៣ ដោយសារការចរាចរណ៍បន្លែនាំចូលពីក្រៅច្រើនពេក។

យ៉ាងណាមិញ ដោយសារតែកត្តាធ្លាក់ថ្លៃបែបនេះហើយ បងប្រុសក៏បានរិះរកវិធីសាស្ត្រលក់ចេញដោយខ្លួនឯង ក្នុង ១ថង់ ១០ គីឡូក្រាម តម្លៃ ១ ម៉ឺនរៀល ហើយប្រសិនបើបងប្អូនណាចង់ទិញ អាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០៨៨ ៩៦៩ ៨៦ ០១ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ជាចុងក្រោយ ក្នុងនាមជាកសិករក្នុងស្រុកម្នាក់ បងប្រុសសូមអំពាវនាវ ឱ្យមន្ត្រីពាក់ព័ន្ធ ចុះមកសិក្សា នឹងរកទីផ្សារឱ្យប្រជាពលរដ្ឋឱ្យបានតម្លៃសមរម្យអាចទទួលយកបាន នឹងមានតម្លៃថេរ។ មិនតែប៉ុណ្ណោះ កសិកររូបនេះ ក៏សូមស្នើរសុំឱ្យកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស និង សូមឱ្យបងប្អូនប្រជាពលរដ្ឋ ងាកមកគាំទ្រទិន្នផល របស់កសិករក្នុងស្រុកយើងវិញ៕ភ្នែកជូតក្បាលជង្គង់ទៅហើយ ដោយសារ ខំចំណាយកម្លាំងពលកម្ម ថែរក្សាដំណាំពេញមួយរដូវ តែបែរជាលក់បានក្នុងតម្លៃធូរថ្លៃរកពាក្យថ្លែងពុំបាន។

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020