Connect with us

ការកម្សាន្ត&ប្លែកៗ

អស្ចារ្យណាស់!!! ក្មេងស្រីឥណ្ឌាម្នាក់នេះ អាចចម្អិនម្ហូបបាន៤៦មុខ ត្រឹមតែរយៈតែ៥៨នាទី បំបែកកំណត់ត្រាពិភពលោក (មានវីដេអូ)

Published

on

ក្មេងស្រីជនជាតិឥណ្ឌាម្នាក់នេះ មកពីរដ្ឋ Tamil Nadu ទើបត្រូវបានគេចុះឈ្មោះចូលទៅក្នុងសៀវភៅវកំណត់ត្រាពិភពលោក UNICO Book of World Records កាលពីថ្ងៃអង្គារ ទី១៥ ខែធ្នូ កន្លងទៅថ្មីៗនេះ តាមរយៈសមត្ថភាពចម្អិនម្ហូបយ៉ាងឆាប់រហ័សរបស់នាងចំនួន ៤៦មុខ នៅក្នុងរយៈពេលត្រឹមតែ ៥៨នាទីប៉ុណ្ណោះ។

កុមារី SN Lakshmi Sai Sri ដែលជាអ្នកបង្កើតកំណត់ត្រាដ៏អស្ចារ្យមួយនេះ បាននិយាយថា នាងចាប់អារម្មណ៍ក្នុងការចម្អិនម្ហូប និងត្រូវបានបង្ហាត់បង្រៀនដោយម្ដាយរបស់នាងផ្ទាល់។ តួយ៉ាង តាមរយៈបទសម្ភាសន៍ជាមួយនឹងវេបសាយព័ត៌មានឥណ្ឌា ANI នាងបាននិយាយយ៉ាងដូច្នេះថា៖

ខ្ញុំបានរៀនធ្វើម្ហូបពីម្ដាយរបស់ខ្ញុំ ហើយខ្ញុំពិតជាត្រេកអរខ្លាំងណាស់ ដែលខ្ញុំបានសម្រេចគោលដៅមួយនេះ។

ទន្ទឹមនឹងនេះដែរ អ្នកស្រី N Kalaimagal ដែលត្រូវជាម្ដាយបានឲ្យដឹងថា កូនស្រីរបស់អ្នកស្រីបានចាប់ផ្ដើមចម្អិនម្ហូប កំឡុងពេលបិទប្រទេសដោយសារជំងឺកូវីដ-១៩រាតត្បាត ហើយនៅពេលកូនស្រីអាចចម្អិនបានយ៉ាងល្អ ស្វាមីរបស់អ្នកស្រី បានប្រាប់ឲ្យខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្កើតកំណត់ត្រាពិភពលោក។

យ៉ាងណាមិញ ជំហ៊ានបន្ទាប់ បុរសជាឪពុក បានចាប់ផ្ដើមធ្វើការស្រាវជ្រាវ ដោយរកឃើញថាមានក្មេងស្រីអាយុ១០ឆ្នាំម្នាក់ឈ្មោះ Saanvi មកពីរដ្ឋ Kerala នៃប្រទេសឥណ្ឌា ធ្លាប់ចម្អិនម្ហូបបានចំនួនប្រមាណ៣០មុខឯណោះ។ ដូច្នេះ លោកក៏មានគំនិតចង់ឲ្យកូនស្រីរបស់លោកផ្ទាល់ខិតខំព្យាយាម ដើម្បីបំបែកកំណត់ត្រារបស់ក្មេងកុមារី Saanvi តែម្ដង ហើយទីបំផុតក្ដីស្រមៃក៏បានក្លាយជាការពិតមែន៕


Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020