Connect with us

ជីវិត&សង្គម

ចូលរួមរំលែកទុក្ខ!! កូវីដ-១៩ អប្រិយ ប្រល័យជីវិតអ្នកដឹកនាំរឿងជើងចាស់ដ៏ល្បីល្បាញម្នាក់របស់កូរ៉េ លោក…

Published

on

សារព័ត៌មានក្នុងស្រុករបស់កូរ៉េ បានរាយការណ៍ថា អ្នកដឹកនាំរឿងល្បីឈ្មោះមួយរូបដែលធ្លាប់ដឹកនាំរឿង «Crocodile» ឆ្នាំ១៩៩៦នោះ បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩ ក្នុងវ័យ៦០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Soompi នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសេចក្តីរាយការណ៍នោះ បានបន្ថែមថា លោក Kim Ki Duk បានទៅប្រទេស Latvia តាំងពី ខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ ដើម្បីទិញផ្ទះនៅទីនោះ ដើម្បីធ្វើលិខិតស្នាក់នៅ។ យ៉ាងណាមិញ បច្ចុប្បន្ននេះក៏មានការបញ្ជាក់ថា លោកត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺកូវីដ១៩ ហើយបានស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមការងាររបស់ផលិតកររូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មាន Sports Chosun ថា លោក Kim Ki Duk បានទទួលមរណភាពក្នុងប្រទេស Latvia។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរជម្រាបថា លោក Kim Ki Duk បានកើតនៅក្នុឆ្នាំ១៩៦០។ ការងាររបស់លោកចាប់ផ្តើមឡើងតាមរយៈការដឹកនាំរឿង «Crocodile» ឆ្នាំ១៩៩៦។ លោកបានក្លាយជាអ្នកផលិតខ្សែភាពយន្តដ៏ល្បីល្បាញ ដែលត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ ពោលគឺជាអ្នកដឹកនាំភាពយន្តរបស់កូរ៉េតែម្នាក់គត់ ដែលទទួលពានរង្វាន់អន្តរជាតិរបស់ពិភពលោកធំៗបី រួមមានពានរង្វាន់ពីមហោស្រ្ព Cannes, Venice និង Berlin៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020