Connect with us

ការកម្សាន្ត&ប្លែកៗ

ពូកែណាស់! ក្មេងស្រីតូចម្នាក់ សូមប៉ាម៉ាក់ឡើងលើភ្នំខ្នងផ្សារ ទោះបីស្ថានភាពផ្លូវមិនសូវស្រួល ក្នុងការធ្វើដំណើរ តែទីបំផុតនាងតូចអាចធ្វើបាន ហួសពីការរំពឹងទុក

Published

on

ពូកែមែន ក្មេងតូចគួរស្រលាញ់ម្នាក់ បានទទួចសូមប៉ាម៉ាក់ ឡើងភ្នំខ្នងផ្សារ ហើយនៅទីបំផុត ប៉ាម៉ាក់របស់អូនតូចក៏បានអនុញ្ញាតឲ្យគាត់ឡើងភ្នំ ។ ក្នុងពេលឡើងភ្នំនោះ ក្មេងតូចរូបនេះ ពិតជាតស៊ូខ្លាំងមែនទែន រហូតឡើងទៅដល់កំពូលភ្នំបានសម្រេច និងធ្វើឲ្យប៉ាម៉ាក់មានមោទនភាពចំពោះប្អូនជាខ្លាំង។

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Adventure Cafe-អែតវែនឆ័រកាហ្វេ បានបង្ហោះសារឲ្យដឹងថា “សូមបញ្ចេញវីដេអូររបស់កូនស្រី Kolyan Hannah ក្នុងដំណើរផ្សងព្រេងលើកទី១ នៅថ្ងៃទី 18 ខែមិថុនា ឆ្នាំ2020 ឆ្ពោះទៅភ្នំ #ខ្នងផ្សា_រលាក់កងជើង_កំពង់ស្ពឺ_កោះកុង

នេះជាលើកដំបូងដែលរូបខ្ញុំនិងភរិយាបានសំរេចចិត្តនាំកូនស្រីធ្វើដំណើរផ្សងព្រេងឡើងភ្នំតាមការស្នើរសុំរបស់គាត់។ ដោយចង់បំពេញបំណងកូនស្រី និងចង់អោយគាត់រៀនតស៊ូ ព្យាយាម អត់ធ្មត់ ឆ្លងកាត់ផ្លូវលំបាក មានក្តៅ មានភ្លៀង ជាពិសេសគឺបានដឹងនូវសមត្ថភាព និងសុខភាពរបស់កូនស្រី។

ខ្ញុំមានការរំភើប និងភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញកូនស្រីធ្វើបានល្អហួសពីការរំពឹងទុក។ ពួកយើងចាប់ផ្តើមចេញដំណើរនៅម៉ោង4:30នាទីព្រឹក ទៅដល់សហគមន៍ម៉ោង8 រៀបចំខ្លួន និងសំភារៈរួចរាល់ ក៏ចាប់ផ្តើមដើរពីផ្ទះសហគមន៍នៅម៉ោង9ឆ្ពោះទៅជើងភ្នំដើម្បីយកកាបូបស្ពាយ និងទឹក ហាណាបានដើរទៅដល់ជើងភ្នំម៉ោង10:30នាទី សំរាកបន្តិចនិងហូបនំបុ័ងរួចបន្តដំណើរនៅម៉ោង11:00 ក្នុងការធ្វើដំណើរឡើងភ្នំខ្ញុំបានត្រៀមចិត្តត្រៀមកាយដើម្បីមើលថែរក្សាកូន និងគិតថាត្រូវអៀវឬពរកូននៅពេលកូនដើរលែងកើត ឬក៏គាត់បោះបង់(ក្រោយការលើកទឹកចិត្តមិនមានប្រសិទ្ធភាព) ប៉ុន្តែហាណាធ្វើបានយ៉ាងល្អ ដើរលឿនជាងប៉ាទៀត ពួកយើងដើបណ្តើរនិយាយគ្នាលេងពីនេះពីនោះ ពេលហត់ក៏ឈប់សំរាក(តែគាត់អត់សូវចង់ឈប់សោះ ខ្លាចដើរចាញ់ពូៗ។

ម៉ោង12:50នាទីដល់ដំណាក់ទី1 សំរាកហូបនំបុ័ង(អរគុណអ៊ុំ Sophal និងគ្រួសារ) រួចបន្តដំណើរទៅទៀត ស្ថានភាពផ្លូវមានថ្ម មានរអិល មានឡើង មានចុះ ហាណាអាចធ្វើបានយ៉ាងល្អ(ខ្ញុំកាន់ដៃគាត់ និងលើកគាត់ពេលផ្លូវដែលពិបាកខ្លាំង)។

ក្នុងការដើរកាត់ព្រៃ ថ្ម ភក់ កាត់អូរ កាត់ភ្លៀង ហាណាក៏បានមកដល់ខ្នងស្រស់ម៉ោង15:07នាទី (ឈប់សំរាក និងចាំគ្នាធ្វើដំណើរបន្តទៅគេងនៅខ្នងសំពៅ) ជុំគ្នារួចបន្តទៅដល់ខ្នងសំពៅម៉ោង 15:50នាទី។ យើងបានរៀបចំបោះតង់ និងធ្វើអាហារហូបជុំគ្នាជាមួយបងៗ លោកអ៊ុំលោកពូ។

លុះព្រឹកឡើងម៉ោងជិត5 ក៏បានបន្តដំណើរឆ្ពោះទៅខ្នងផ្សាដែលជាគោលដៅ ។ ធ្វើដំណើរពេលព្រឹកព្រលឹមស្រាងៗ ងងឹត និងរងារ តែហាណានៅតែមានអារម្មណ៍សប្បាយ ពួកយើងបានទៅដល់ខ្នងកាំភ្លើងម៉ោង6 អង្គុយលេងថតរូប រួចធ្វើដំណើរបន្តដល់ ខ្នងផ្សា ម៉ោង7 ។

សូមអរគុណដល់បងៗ Ah May Holic Sren Lee Gael Gaoul Lim Sokhorn ឧត្តម បញ្ញា បងSophal និងគ្រួសារ ដែលដែលបានជួយមើលថែរក្សា និងផ្តល់ភាពកក់ក្តៅដល់ពួកយើង ដូចគ្រួសារតែមួយ bro Oppa Ker ជួយធ្វើវីដេអូ ។ លើកស្ទួយតំបន់ទេសចរណ៍កម្ពុជា។ លើកវិសយ័ទេសចរណ៍កម្ពុជា។ លើកស្ទួយសេដ្ឋកិច្ចសហគមន៍ជនបទ។

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020