Connect with us

ជីវិត&សង្គម

ក្រោយប្រកាសរឿងលែងលះ លោកជំទាវ ដេត ម៉ាលីណា បង្ហោះសារថា សោកស្ដាយពេលវេលាចំណាយលើមនុស្សខុស…

Published

on

ថ្មីៗនេះ ភរិយាលោកឧកញ៉ា ឌួង ឆាយ គឺលោកជំទាវ ដេត ម៉ាលីណា បានធ្វើឱ្យមហាជនគ្រប់ស្រទាប់ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកជំទាវ បានបង្ហោះសារលើគណនីហ្វេសប៊ុកផ្លូវ បង្ហាញដល់សាធារណជនថា លោកជំទាវ និង លោកឧកញ៉ា ឌួង ឆាយ បានលែងលះគ្នាដាច់ស្រេចហើយ។

ដំណឹងភ្ញាក់ផ្អើលមួយនេះ បានធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍លើគ្រួសារតូចដែលធ្លាប់តែបង្ហាញសុភមង្គលលើបណ្ដាញសង្គមខាងលើ ខណៈថ្មីៗនេះ លោកជំទាវ ដេត ម៉ាលីណា បន្តបង្ហោះសារថ្មី ហាក់ដូចជាចង់បង្ហាញពីជីវិតគ្រួសាររបស់លោកជំទាវដែលមិនអាចបន្តទៅមុខទៀតបាន ហើយក្នុងនោះលោកជំទាវក៏បានលើកឡើងក្នុងន័យសោកស្ដាយដែលកន្លងមក បានចំណាយពេលវេវលាលើមនុស្សខុស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
លោកជំទាវ ដេត ម៉ាលីណា បានរៀបរាប់យ៉ាងដូច្នេះនៅលើគណនីហ្វេសប៊ុក «ខ្ញុំមិនស្ដាយក្រោយនឹងអតីតកាល ប៉ុន្តែខ្ញុំស្ដាយពេលវេលាដែលចំណាយទៅលើមនុស្សខុស អ្នកដទៃមើលមកអ្នកជាមនុស្សបែបណាមិនសំខាន់ទេ អ្វីដែលសំខាន់អ្នកធ្វើខ្លួនបែបណាឲ្យគេមើល ពេលខ្លះហត់នឿយណាស់ តែមិនអាចឈប់បានទេ ព្រោះខ្លួនឯងគឺត្រូវពឹងខ្លួនឯង» ៕

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020