Connect with us

ការកម្សាន្ត&ប្លែកៗ

ដឹងការពិតហើយ!!! ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ កសាង​ស្រះស្រង់​នេះ​ឡើង​គឺ​ដើម្បី​បង្ហាញ​នូវ​តេជានុភាព​បែបនេះ​សោះ

Published

on

ស្រះស្រង់​មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​ខាងកើត​ប្រាសាទបន្ទាយក្តី ខាងត្បូង​ឆៀង​ខាងលិច​នៃ​បារាយណ៍​ខាងកើត មាន​បណ្តោយ​៧៨០​ម និង​ទទឹង​៣៨០​ម ត្រូវបាន​ដូនតា​ខ្មែរ​ជីក​ឡើង​នៅ​ចុង​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​។ ស្រះ​នេះ​មាន​រានហាល​ដ៏​ស្រស់ស្អាត សាងសង់ឡើង​អំពី​ថ្មភក់ និង​ថ្មបាយក្រៀម ដោយមាន​រាង​កាកបាទ មាន​បង្កាន់ដៃ​នាគ និង​មាន​តោ​ឈរ​យាមផ្លូវ​ផងដែរ​។​ ​

ស្រះ​នេះ​សាងសង់ ដោយមាន​ទឹក​ជាប់​ជានិច្ច និង​មាន​ទេសភាព​ស្រស់បំព្រង​ព័ទ្ធជុំវិញ តែ​មិនមាន​ប្រព័ន្ធ​បង្ហូរទឹក​ចូល​នោះទេ​។ ស្រះ​នេះ​ពឹង​ទៅលើ​ទឹកភ្លៀង និង​ទឹក​ក្រោម​ដី ដែល​ជ្រាបចូល​ពី​បារាយណ៍​ខាងកើត​។​ ​បើតាម​អ្នក​បុរាណវិទ្យា​ខ្លះ​យល់ថា ស្រះ​នេះ​ជីក​ឡើង​មិន​មែនមាន​នាទី​ស្រោចស្រព​កសិកម្ម ឬ​ជាទី​សក្ការៈ​ដូចជា​កសិណ​អង្គរ ឬ​បារាយណ៍​ជាដើម​នោះទេ​គឺ​កសាងឡើង​សម្រាប់​ការកម្សាន្ត​របស់​ព្រះមហាក្សត្រ​នា​សម័យបុរាណ និង​មានកូន​ប្រាសាទ​មួយ​នៅ​ចំ​កណ្តាល ជាទី​ដែល​ព្រះអង្គ​ទ្រង់​យាង​តាម​ទូក​ទៅ​ស្តាប់​តន្ត្រី​ផ្សេងៗ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
បច្ចុប្បន្ន គេ​អាច​មើលឃើញ​កូន​ប្រាសាទ​នេះ នៅ​រដូវប្រាំង​ពេលដែល​មានទឹក​រាក់​។​​ប៉ុ​ន្តែ​ក៏មាន​ការកត់សំគាល់​ខ្លះ​ផងដែរ​ចំពោះ​តួនាទី​ប្រាសាទ​ដ៏​តូច​មួយ​ដែល​ឋិត​នៅ​ចំ​កណ្តាល​ស្រះស្រង់​នោះ ដែល​បង្កើត​នូវ​ជំនឿ​ថា ជា​ទឹកមន្ត​ដ៏​ស័ក្តិ​សិទ្ធ​ពោរពេញ​ដោយ​បារមី​និង​តេជានុភាព​ក្នុងការ​លើករាសី​ព្រះមហាក្សត្រ​តាមបែប​ពិធី​ពុទ្ធ​រាជ ឬក៏​ការ​ស្រោចស្រង់​មនុស្ស​សត្វ​ក្នុង​វដ្ត​សង្សារ​នេះ​។ បើ​ពិត​យ៉ាង​ដូច្នេះ​មែន មុខងារ​នៃ​ទឹកស្រះ​ស្រង់​ក៏​មិន​ខុសពី​ទឹក​អ​ម្រិ​តនៃ​ប្រាសាទនាគព័ន្ធ​ប៉ុ​ន្មា​ន​នោះដែរ​។

គេ​ធ្លាប់​ឃើញតែ​ភាពស្រស់ស្អាត​នៃ​ស្រះស្រង់ ដោយសារ​មានទឹក​គ្រប់​រដូវ​កាល រហូត​ទាក់ទាញ​ភ្ញៀវទេសចរ​ចូល​ទស្សនា​ជា​ហូរហែ​មិនដែល​ដាច់​។ ក៏ប៉ុន្តែ កាលពី​រដូវប្រាំង​ឆ្នាំ​២០១៥​កន្លងទៅនេះ ស្រះស្រង់​បាន​ជួបប្រទះ​នូវ​បញ្ហា​រីងស្ងួត​ស្ទើរ​ទាំងស្រុង​។

នៅ​ឆ្នាំ​២០១៦​កន្លងមកនេះ ដោយ​យ​មានការ​បារម្ភ​ថា ស្រះស្រង់​អាច​នឹង​ប្រឈម​បញ្ហា​រីងស្ងួត​ដូច​ឆ្នាំមុន​ទៀត អាជ្ញាធរ​ជាតិ​អប្សរា​អះអាងថា បាន​បូម​បញ្ចូល​ទឹក​សម្រាប់​ជួយសង្គ្រោះ​ស្រះស្រង់​នេះ​។ ការត្រៀមខ្លួន​នេះ គឺ​តាមរយៈ​ការស្តារ​ប្រឡាយ​ដែលមាន​ប្រវែង​៧​គម ដើម្បី​បង្ហូរទឹក​ពី​ទំនប់​តា​នៀវ​មក​បញ្ចូល​ក្នុង​ស្រះស្រង់​៕

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020