Connect with us

ការកម្សាន្ត&ប្លែកៗ

កសិករម្នាក់ជីកបានកំណប់លុយរហូតដល់ ៦០០លានដុល្លារអាមេរិក ប៉ុន្តែនៅតែក្រដដែល ដោយសារតែ…

Published

on

សំណាងមើលមិនឃើញមែនកសិករម្នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជីកបានកំណប់លុយចំនួនជាង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៦០០លាន ដុល្លារអាមេរិក នៅក្នុងចំការរបស់ខ្លួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលលុយទាំងនោះ ត្រូវគេជឿជាក់ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជារបស់ស្តេចគ្រឿង ញៀនកូឡុំប៊ី Pablo Escobars ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
យោងតាមប្រភពព័ត៌មាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានឲ្យដឹងថា កសិករចំណាស់ម្នាក់មហាសំណាងខាងលើ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានឈ្មោះថា Jose Mariena Cartolos មានអាយុ៦៥ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គាត់ទទួលបានជំនួយឥតសំណង ចំនូន ៣ ០០០ដុល្លារអាមេរិក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពីរដ្ឋាភិបាលរបស់ប្រទេសកូឡុំប៊ី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើម្បីប្រកបរបរដាំដំណាំដូងប្រេង នៅលើផ្ទៃដីដ៏ធំរបស់ក្រុមគ្រូសារគាត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ខណៈពេលកំពុងតែ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជីកដីធ្វើប្រឡាយ លោក Cartolos បានជីកប៉ះចំវត្ថុរឹងម្យ៉ាង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពេលជីកលើមកលើនោះវាគឺជាធុងពណ៌ខៀវដ៏ធំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយមិនមែនមានតែមួយនោះទេ ដោយវាមានជាច្រើន នៅក្នុងដីចំការ របស់គាត់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ប្រភពដដែលបានឲ្យដឹងទៀតថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅក្នុងធុងពណ៌ខៀវទាំងនោះ មានសុទ្ធតែ លុយសុទ្ធ តែម្តង សរុបចំនួន ៦០០លាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដុល្លារអាមេរិក ហើយមិនមែនជា លុយក្លែងក្លាយ ឬបោះពុម្ភខុសនោះទេ ពោលគឺជាលុយពិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

គួរបញ្ជាក់ផងដែរថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​លុយយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវបានគេនិយាយថា គឺជាលុយមួយផ្នែក នៃទ្រព្យសម្បត្តិ ចំនួន ៣០ពាន់លាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដុល្លារអាមេរិក របស់ស្តេចគ្រឿង ញៀនកូឡុំប៊ី មានឈ្មោះថា Pablo Escobars ដែលបានយកទៅកប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅទូទាំងប្រទេសកូឡុំប៊ី។ លោក Pablo Escobars បានស្លាប់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅក្នុងទីក្រុង Medellín នៃប្រទេសកូឡុំប៊ី កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៣ កន្លងទៅនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ទោះបីជាយ៉ាងណាក៏ដោយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក Cartolos មិនអាចទុកលុយនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បានឡើយ។ លុយទាំងអស់នេះ ត្រូវបានគេរំពឹងថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងប្រើប្រាស់ដោយរដ្ឋាភិបាល របស់ប្រទេសកូឡុំប៊ី ក្នុងការជួយសង្គម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងសេដ្ឋកិច្ចនានា ក្នុងប្រទេសនេះផ្ទាល់ តែម្តង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020