កំសាន្ត&ប្លែកៗ
ដឹងដែរទេ? ប្រាសាទបុរាណ កណ្ដាលស្រះស្រង់ដួលរាប រាប់រយឆ្នាំ រំលេចខ្លួនជាថ្មីយ៉ាងត្រដែត… (តោះមើលរូប)…

ប្រាសាទតូចមួយ នាកណ្ដាលស្រះស្រង់ដ៏ធំល្វឹងល្វើយ នាទឹកដីអង្គរ ពេលនេះកំពុងរំលេចរូបរាងវិញ ស្ទើរទាំងស្រុងហើយ ក្រោយទទួលបានការជួសជុលឡើងវិញ ពីសំណាក់មន្ត្រីជំនាញ ។ ប្រាសាទតូចនោះ បានដួលរាបអស់រយៈពេលរាប់រយឆ្នាំមកហើយ ពេលនេះកូនខ្មែរបានពួតដៃគ្នាដំឡើងប្រាសាទបុរាណមួយនេះឡើងវិញ ដែលជាមោទកភាពមួយរបស់ជាតិខ្មែរ ដែលបានជួយឱ្យកេរដំណែលរបស់ដូនតាខ្មែរ មានដួងវិញ្ញាញឡើងវិញ ។
ស្រះស្រង់មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តី ខាងត្បូងឆៀងខាងលិចនៃបារាយណ៍ខាងកើត មានបណ្តោយ៧៨០ម និងទទឹង៣៨០ម ត្រូវបានដូនតាខ្មែរជីកឡើងនៅចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។តាមទំព័រ វីគីភីឌា ស្រះនេះសាងសង់ ដោយមានទឹកជាប់ជានិច្ច និងមានទេសភាពស្រស់បំព្រងព័ទ្ធជុំវិញ តែមិនមានប្រព័ន្ធបង្ហូរទឹកចូលនោះទេ។ ស្រះនេះពឹងទៅលើទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត ។
ស្រះនេះជីកឡើងមិនមែនមាននាទីស្រោចស្រពកសិកម្ម ឬជាទីសក្ការៈដូចជាកសិណអង្គរ ឬបារាយណ៍ជាដើមនោះទេ គឺកសាងឡើងសម្រាប់ការកម្សាន្តរបស់ព្រះមហាក្សត្រនាសម័យបុរាណ និងមានកូនប្រាសាទមួយនៅចំកណ្តាល ជាទីដែលព្រះអង្គទ្រង់យាងតាមទូកទៅស្តាប់តន្ត្រីផ្សេងៗ ។បច្ចុប្បន្ន គេអាចមើលឃើញកូនប្រាសាទនេះ នៅរដូវប្រាំងពេលដែលមានទឹករាក់គេធ្លាប់ឃើញតែភាពស្រស់ស្អាតនៃស្រះស្រង់ ដោយសារមានទឹកគ្រប់រដូវកាល រហូតទាក់ទាញភ្ញៀវទេសចរចូលទស្សនាជាហូរហែមិនដែលដាច់ ៕

-
កំសាន្ត&ប្លែកៗ4 weeks ago
ស្តែងៗណាស់មើលហើយស្ទើរស្រក់ទឹកភ្នែក! រូបភាពខ្លះពីកាមេរ៉ាសុវត្ថិភាព នៃការរឹតកសម្លាប់កូនសិស្សថ្នាក់ទី៧ម្នាក់ ដែលទៅធ្វើការយាមនៅផ្ទះសំណាក់ ត្រូវភ្ញៀវសម្លាប់ប្លន់យកម៉ូតូ
-
កំសាន្ត&ប្លែកៗ1 month ago
ពិតជាសំណាង ! ឪពុក ទឹម រដ្ឋា និង ទឹម វត្តី ជិះឡានមកដល់មុខផ្ទះភ្លាម ស្រាប់តែជួបរឿងមួយនេះ ដល់ថ្នាក់ ធ្វើឲ្យ កូនៗ …(មានវីដេអូ)
-
កំសាន្ត&ប្លែកៗ2 months ago
ឃើញហើយ ស្លុតចិត្ត! នេះជាវីដេអូគំរូ ដែលបង្ហាញពីការធ្លាក់យន្តហោះឥណ្ឌូណេស៊ីចូលក្នុងសមុទ្រ (មានវីដេអូ)
-
កំសាន្ត&ប្លែកៗ2 months ago
ប្រទះស្តេចពស់វែករនាម ប្រវែងជិត១០ម៉ែត្រ គេថាសំឡេងវាស្រែកស្រដៀងកូនឆ្មា…(មានវីដេអូ)
-
កំសាន្ត&ប្លែកៗ1 month ago
ជើងខ្លាំងមួយទៀតហើយ!! ជើងខ្លាំងចូលផឹ ក ស្រា ក្រ ឡុក គ្រាន់តែអត់នា រីកំដរ ទា ត់តុកៅអីខ្ទេច ហើយស្រែកថាអ្នកណាហ៊ានថតខ្លួននឹងមានរឿង ដោយខ្លួនខ្សែផ្កាយពីរ…(មានវីដេអូ)
-
កំសាន្ត&ប្លែកៗ2 months ago
សុបិនឃើញនាគសំងំក្រោមផ្ទះច្បាស់ៗពេក ក៏រកគ្រូចូលរូបនិងជួលអេស្កាមកជីក ស្រាប់តែស្លុ.តចិត្តគ្រប់គ្នា…(មានវីដេអូ)
-
កំសាន្ត&ប្លែកៗ4 weeks ago
មើលហើយព្រឺក្បាល!!! ស្តែងៗណាស់ វិញ្ញាណជនរងគ្រោះចូលសណ្ឋិត ស្រែកទ្រហោយំ សូមទោសដែលកូនមិនស្ដាប់សំដីប៉ា…(មានវីដេអូ)
-
កំសាន្ត&ប្លែកៗ4 weeks ago
ហួសចិត្ត!! ពេលឃើញពូម្នាក់តែងតែឱប និងថើបកូនស្រីក្រមុំសឹងតែគ្រប់ពេល ពេលដឹងហើយភ្ញាក់ផ្អើលយ៉ាងខ្លាំង
You must be logged in to post a comment Login