Connect with us

ការកម្សាន្ត&ប្លែកៗ

កប់! ភរិយា​ឯកឧត្ដម​បណ្ឌិត​ម៉ុង ឫទ្ធី បំបែក​ឯកត្តកម្ម​ពិភពលោក ជា​ស្ត្រី​ខ្មែរ​តែ​ម្នាក់​គត់ ​ដែល​ធ្វើ​ប្រហុក​បាន​ច្រើន​ជាង​គេ​បំផុត

Published

on

ឯកឧត្ដម​បណ្ឌិត ម៉ុង ឫទ្ធី ត្រូវបាន​មហាជន​ស្គាល់​ថា ជា​ស្ដេច​កសិកម្ម​ដ៏​លេចធ្លោ​មួយរូប​របស់​ប្រទេស​កម្ពុជា ដែល​កំពុងតែ​គ្រប់គ្រង​អាណាចក្រ​អាជីវកម្ម​ចម្រុះ​វិស័យ​តម្លៃ​រាប់​លាន​ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ងាក​មក​មើល​ភរិយា​របស់​ឯកឧត្តម បើ​ទោះ​ប្ដី​កំពុង​កាប់​កប​នឹង​មុខ​ជំនួញ​សល់​លុយ​ច្រើន​ប៉ុណ្ណា​ក៏ដោយ ក៏​នៅតែ​ខិតខំ​ធ្វើការ​សឹង​គ្មាន​ពេលទំនេរ​នោះទេ ហើយ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ឯកឧត្ដម​បណ្ឌិត​ម៉ុង ឫទ្ធី បាន​ហៅ​ភរិយា​របស់​ខ្លួន​ថា​ជា​«​ជំទាវ​ប្រហុក​» ទៀត​ផង។

ឯកឧត្ដម​ម​បណ្ឌិត​ម៉ុង ឫទ្ធី កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ បាន​បង្ហោះ​រូបថត​ភរិយា អម​ដោយសារ​បែបនេះ​ថា «​ចាប់ពី​ថ្ងៃ​សុក្រ​ទី​៤​រហូតមកដល់​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ខែធ្នូ ឆ្នាំ​២០២០​នេះ លោកជំទាវ​ប្រហុក​បាន​ដឹកនាំ​កម្លាំង​ពលកម្ម មាន​ខ្មែរឥស្លាម​រួម​ជាមួយ​អ្នកភូមិ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​ផង​សរុប​ចំនួន​១៥៣​នាក់ រហូតមកដល់​ថ្ងៃនេះ​ពួកគាត់​ធ្វើ​ប្រហុក​បាន​ចំនួន​៩១​តោន​៥២១​គីឡូក្រាម​ហើយ ប្រហែលជា​បី​ថ្ងៃ​ទៀត​និង​ត្រូវ​បិទ​បញ្ចប់ កម្មវិធី​ធ្វើ​ប្រហុក​សម្រាប់​ឆ្នាំ​២០២០​នេះហើយ»​។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះដល់​ថ្ងៃទី​១១ ខែធ្នូ ឯកឧត្តម​បណ្ឌិត បាន​បង្ហោះ​សារ​ទៀតថា «​ចាប់ពី​ថ្ងៃទី​៤​ ខែ​ធ្នូ​រហូតមកដល់​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០២០ រយៈពេល​មួយ​សប្ដាហ៍​ធ្វើ​ប្រហុក​នៅ​ក្នុង​ឃុំ​កែវផុស​ បាន​ចំនួន​១០៣​តោន​ហើយ​ ​បើ​តាម​ការប៉ាន់ស្មាន​ប្រហែល​ស្អែក​មួយ​ព្រឹក​ទៀត​អស់​ត្រី​ហើយ។ កម្លាំង​ពលកម្ម​ជា​មធ្យម​១៥០​នាក់​រយៈពេល​មួយ​សប្ដាហ៍ ភរិយា​ខ្ញុំ​បាន​ចំអិនម្ហូប​ដោយ​ផ្ទាល់ដៃ​មានឱជារស់​ឈ្ងុយឆ្ងាញ់ ហូបបាយ​អស់​ច្រើន​ខ្លាំងណាស់​គិត​ជា​អង្ករ​អស់​២.៥០០​គីឡូក្រាម កាហ្វេ​អស់​ចំនួន​៦០​គីឡូក្រាម ស្ករស​ចំនួន​១០០​គីឡូក្រាម​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ក្រោយមកទៀត​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឯកឧត្តម​បណ្ឌិត ក៏បាន​បញ្ជាក់​ជុំវិញ​រឿងនេះ​ទៀតថា «​លោក​ជំទាវ​ប្រហុក​បាន​ចាកចេញ​មកពី​ផ្ទះ​នៅ​ទីក្រុង​ភ្នំពេញ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣​ខែធ្នូ​រហូតមកដល់​ថ្ងៃ​ចន្ទ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២០​នេះ ​អស់​រយៈពេល​១២​ថ្ងៃ​ហើយ​ មក​ស្នាក់នៅ​ទីជនបទដើម្បី​បំបែក​ឯកត្តកម្ម​ពិភពលោក ជា​ស្ត្រី​ខ្មែរ​តែ​ម្នាក់​គត់​ដែល​ធ្វើ​ប្រហុក​បាន​ច្រើន​ជាង​គេ​បំផុត ថ្ងៃ​ចន្ទ​នេះ​គាត់​មាន​ទឹកមុខ​ស្រស់ស្រាយ​ខ្លាំង​ណាស់ ដែល​សម្រេច​លទ្ធផល​បាន​ស្រង់​ត្រី​ទាំងអស់​យក​មក​ញាត់​ចូល​បាវ សង្កត់​ទុក​ត្រៀម​បម្រុង​សម្រាប់​ប្រឡាក់​អំបិល​ញាត់​ចូល​ពាង​អុង​ជា​ការ​ស្រេច អាច​ប្រើ​រយៈពេល​ចុង​សប្ដាហ៍​នេះ​នឹង​ត្រូវ​រួចរាល់​ជា​ស្ថាពរ​ហើយ​»៕​

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020