Connect with us

ការកម្សាន្ត&ប្លែកៗ

ក្រញា.ញ់ខួរ​បុរាណវិ ទូ! បច្ចេកវិទ្យាណាសាឆ្លុះឃើញគំនូរអា ថ៌កំបាំ ងបង្កប់លើជញ្ជាំងអង្គរភ្នែ កមើលអ ត់ឃើញ,គេធ្វើម៉េចកើត បើ១០០០មុន អត់មានម៉ាស៊ី នស្គែនផងហ្នឹង??

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

KHB/ព័ត៌មានអន្តរជាតិ ៖ ងាកក្រឡេកទៅមើលបណ្តាគេហទំព័របរទេស ឯណោះវិញ ប្រាសាទអង្គរវត្ត របស់កម្ពុជាកាន់តែមានភាពល្បីល្បាញខ្លាំង ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ពោលបន្ទាប់ពីបណ្តាគេហទំព័រសារព័ត៌មានមួយចំនួន បានចុះផ្សាយ សម្រង់អត្ថបទ ស្តីពីការរកឃើញនូវរូបចម្លាក់អាថ៍កំបាំងលើជញ្ជាំង ប្រាសាទអង្គរវត្តជាង២០០រូប ក្រោយពីអ្នកជំនាញបានប្រើប្រាស់បច្ចេកវិទ្យាដ៏អស្ចារ្យពីអង្គការណាសា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា រូបគំនូរដ៏អាថ៌កំបាំង នៅតាមជញ្ជាំងប្រាសាទ ដែលអ្នកបុរាណវិទូ រកឃើញមានច្រើនជាង២០០រូប ដែលសុទ្ធសឹងតែជារូបអំពីព្រះ ,ឧបករណ៍ភ្លេងបុរាណ និងសត្វផ្សេងៗ ដូចជាដំរី តោ និងស្វាជាដើម ។ ប្រភពដដែល បញ្ជាក់បានអោយដឹងថា ក្រុមអ្នកបុរាណវិទូ ជឿជាក់ថាផ្នែកជាច្រើននៃជញ្ជាំងប្រាសាទ ត្រូវបាន គូរពីលើ ដូច្នេះហើយទើបលោក Noel Hidalgo Tan ជាអ្នកស្រាវជ្រាវគំនូរនៅតាមជញ្ជាំងថ្មនៃ សាកលវិទ្យាល័យជាតិ អូស្ត្រាលី បានមកដល់ប្រាសាទអង្គរវត្តផ្ទាល់ដើម្បីថតរូបទាំងនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយនៅក្នុងនោះ គាត់បានប្រើប្រាស់ កាមេរ៉ាដែលមាន Flash យ៉ាងច្បាស់ ដែលបច្ចេកវិទ្យាមួយនេះ អង្គការNasaធ្លាប់បានប្រើដើម្បីស្វែងរកអាថ៌កំបាំងពាក់ព័ន្ធ នឹងថ្ម Martian ។ ជាលទ្ធផល ក្រុម អ្នកវិទ្យាសាស្ត្រ ក៏ដូចជាអ្នកបុរាណវិទូ ជាច្រើន បានយល់ថា រូបគំនូរបង្កប់នេះ ត្រូវបានបន្សល់ទុកដោយក្រុមមនុស្សដែលបាន ហែក្បួនមកកាន់ទីតាំងដ៏ស័ក្តិសិទ្ធិមួយនេះ បន្ទាប់ពីប្រាសាទដ៏អស្ចារ្យនេះត្រូវបានបោះបង់ ចោលកាលពីអតីតកាល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល គូសបញ្ជាក់បន្តអោយដឹងថា ចំណែកឯជញ្ជាំង នៃប្រាសាទបាកានក៏មានរូបគំនូរផងដែរ ដែលភាគច្រើនគឺជា រូបដែលបង្ហាញ ពីឧបករណ៍ភ្លេងបុរាណ របស់ប្រទេសកម្ពុជា។ យ៉ាងណាមិញ ពេលវេលានៃការ បង្កើតរូបគំនូរ ទាំងនេះមិនទាន់ ត្រូវបានអះអាង ពិតប្រាកដពីអ្នកបុរាណវិទូ នៅឡើយទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា វាគឺជារឿងដ៏ភ្ញាក់ផ្អើល និង មោទនភាព មួយផ្សេងទៀត ទាក់ទិនទៅនឹងសមិទ្ធផលស្នាដៃដ៏អស្ចារ្យ សម្រាប់ប្រទេសកម្ពុជា មួយនេះ ក្រោយពីតំបន់អង្គរ ពោលប្រាសាទអង្គរវត្តផ្ទាល់តែម្តង ត្រូវបានក្រុមហ៊ុនហ្គូហ្គលធ្វើការដាក់បញ្ជូលទៅក្នុង Google Street View ៕ប្រភព ៖ Daily Mail

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020