Connect with us

ការកម្សាន្ត&ប្លែកៗ

ចែករំលែកផង!!! បងប្អូនកម្មករបោសសំរាមក៏ត្រូវសម្ដេច ហ៊ុន សែន ដាក់ក្នុងអាទិភាពអ្នកត្រូវចាក់វ៉ាក់សាំងដំបូងគេដែរ ព្រោះដោយសារតែ…..

Published

on

ចែករំលែកផង!!! បងប្អូនកម្មករបោសសំរាមក៏ត្រូវសម្ដេច ហ៊ុន សែន ដាក់ក្នុងអាទិភាពអ្នកត្រូវចាក់វ៉ាក់សាំងដំបូងគេដែរ ព្រោះដោយសារតែ…..បើគិតត្រឹម ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានទទួលថវិកាពីសប្បុរសជន សរុបចំនួន ជាង៤៥ ០៦៨ ៧៦៨ ដុល្លារអាមេរិក ដែលថវិកាទាំងនេះគឺសម្រាប់ត្រៀមទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩មក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ចាក់ជូនប្រជាជនកម្ពុជាចំនួន ១០លាននាក់ដំបូង។យ៉ាងណាមិញ បរិមាណវ៉ាក់សាំង ២០លានដូសនេះ គឺមិនទាន់អាចចាក់ទៅដល់ប្រជាជនកម្ពុជាគ្រប់រូបបាននោះទេ។ អាស្រ័យហេតុនេះហើយទើបបានជារដ្ឋាភិបាលសម្រេចចិត្តថា វ៉ាក់សាំងដែលគ្រោងនឹងទិញនោះនឹងត្រូវចាក់ជូនដល់ជនដែលងាយទទួលរងហានិភ័យ ឬងាយឆ្លងពីវីរុសមួយនេះនៅក្នុងដំណាក់កាលដំបូងជាមុនសិន។អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ សម្រាប់បងប្អូនកម្មករដែលបោសសម្អាតសំរាមនៅតាមទីក្រុង និងទីប្រជុំជនក៏ត្រូវបានសម្ដេច ហ៊ុន សែន ដាក់ក្នុងអាទិភាពអ្នកត្រូវចាក់វ៉ាក់សាំងដំបូងគេដែរ។បើតាមការចែករំលែកឱ្យដឹងពីសំណាក់ ហ្វេសប៊ុកផេករបស់សម្ដេចហ៊ុន សែន បានប្រកាសឱ្យដឹងថាការរៃអង្គាសប្រាក់ដើម្បីទិញវ៉ាក់សាំងនេះគឺ លោក

មានបំណងចាក់ជូនប្រជាជនឱ្យបាន១០លាននាក់ ដែលត្រូវការវ៉ាក់សាំងរហូត២០លានដូសនិងតម្រូវការចំពោះមុខនាដំណាក់កាលទីមួយចំនួន១លានដូសសម្រាប់ចាក់ជូន៥០ម៉ឺននាក់ ដែលកំពុងបំពេញការងារនៅកន្លែងដែលមានហានិភ័យនិងកំពុងមានហានិភ័យដែលអាទិភាពផ្តល់ជូនគ្រូពេទ្យគ្រូបង្រៀនកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៍គ្រប់ប្រភេទរហូតដល់កម្មករបោសសំរាមសំអាតទីក្រុងទីប្រជុំជន។ល។ដែលត្រូវទទួលបាននៅដំណាក់កាលទីមួយនេះ ហើយសម្ដេចជឿជាក់ថាកម្ពុជាយើងពិតជាអាចធ្វើបានក្នុងស្មារតីសាមគ្គីនិងការចូលរួមដូចសព្វថ្ងៃនេះ។

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020