Connect with us

ការកម្សាន្ត&ប្លែកៗ

សូមប្រយ័ត្ន!! រំលងតែមួយថ្ងៃសោះខ្យល់ពុលក្នុងប្រទេសថៃ ឈរលើលំដាប់ទី ៣ លើពិភពលោក…

Published

on

សម្រាប់ព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២០ តាមរយៈសារព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសថៃបានឱ្យដឹងថា កម្រិតខ្យល់ពុល Pm 2.5 ក្នុងទីក្រុងបាងកកនៅតែបន្តកើនឡើងខ្លាំងជាងមុន ខណៈដែលពេលនេះ AirVisual បានចេញផ្សាយថាកម្រិតខ្យល់ពុលក្នុងប្រទេសថៃពេលនេះកំពុងតែកើនឡើងក្នុងស្ថានភាពមួយគួរជាក្តីបារម្ភ។ យោងតាមការត្រួតពិនិត្យស្ថានភាពខ្យល់ទូទាំងពិភពលោកសម្រាប់ថ្ងៃនេះ ថៃបានឈរនៅលំដាប់ទី ៣ ទូទាំងពិភពលោក ខណៈដែលការត្រួតពិនិត្យកាលពីថ្ងៃម្សិលមិញឈរលើលំដាប់លេខ ៨ ។

យ៉ាងណាមិញ គេសង្កេតឃើញថាកម្រិតខ្យល់ពុលសម្រាប់ប្រទេសថៃរំលងបានត្រឹមតែមួយថ្ងៃសោះស្ថានភាពខ្យល់បានកើនឡើងក្នុងកម្រិតមួយខ្ពស់ដែលចោទជាក្តីបារម្ភយ៉ាងធ្ងន់ធ្ងរចំពោះបញ្ហាសុខភាពប្រជាជនថៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ទន្ទឹមនឹងនេះ សម្រាប់រដ្ឋាភិបាលប្រទេសថៃក៏បានឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ការពារសុខភាព ត្រូវពាក់ម៉ាស់ ឬ វែនតាការពារឱ្យខ្ជាប់ខ្ជួន ជៀសវាងការចេញហាត់ប្រាណក្នុងបរិវេណខាងក្រៅផ្ទះ ជាដើម ៕

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020