Connect with us

កំសាន្ត&ប្លែកៗ

ពិតជាសាហាវមែន! ល្បិចចោរមួយក្រុមនេះលួចម្ដងស្ទើរ អស់មួយហាង (មានវីដេអូ)

Published

on

នៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសប៊ុកមួយបានបង្ហាញពីល្បិចដ៍គួរឲ្យអស់សំណើច និងភ្ញាក់ផ្អើល​ផង​ដែរនៅប្រទេសឥណ្ឌា។ នៅក្នុងវីដេអូនោះ យើងឃើញមានស្ត្រីបីនាក់ កំពុងតែពិភាក្សាគ្នាយ៉ាងជាធម្មតា ដោយនៅក្នុងហាងនោះ ពួកគាត់​បាន​ដើរ​មើល​របស់ និងសម្លៀកបំពាក់ដូចអតិថិជនទូទៅដែរ ដោយរើសសម្លៀកបំពាក់មួយចំនួរគរនៅលើតុ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែអ្វីដែលធ្វើឲ្យយើងមានការភ្ញាក់ផ្អើលនោះគឺចោរស្រីទាំងបីនាក់នោះនៅដែលម្ចាស់ហាង ឬអ្នកលក់ភ្លេចខ្លួន ដោយ​រវល់ជាមួយភ្ញៀវ​ដទៃ​ទៀត ពួកគេម្នាក់បានប្រមូលខោអាវមួយគំនរនោះបត់ដាក់ចូលទៅក្នុងសំពតដោយធ្វើការគាប់វានឹងជើងទាំងពីររបស់ខ្លួន ហើយ​ក្រោយមកពួកគេក៏ធ្វើជារើសសម្លៀកបំពាក់ផ្សេងបានមួយគំនរទៀត ហើយគ្នាគេម្នាក់ទៀតក៏ប្រមូលគាប់ក្នុងសំពត់ដូចគ្នា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកពួកគេក៏ដើរទៅកន្លែងទូទាត់ប្រាក់ដោយកាន់តែខោម្នាក់មួយប៉ុណ្ណោះ ដើម្បីឲ្យគេគិតប្រាក់។ ដោយម្ចាស់ហាងរវល់លក់ដូរផ្សេងផង និងមិនសូវចាប់អារម្មណ៍ជាមួយរូបរាង និងដំណើររបស់ក្រុមចោរស្រីដែលមានមាឌធំស្រាប់ៗផង ទើបធ្វើឲ្យក្រុមចោរស្រីទាំងបីនាក់នោះ ធ្វើដំណើរចេញពីហាងជាមួយនឹងខោអាវមួយគំនរម្នាក់ៗដោយសុវត្ថិភាព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020