Connect with us

កំសាន្ត&ប្លែកៗ

សើចពេញរោងការ អន្ទិត ឡុង ចន្ថា ធ្វើជាអ្នកកំដរត្រូវបានអ្នកកាត់សក់សួរសើចពេញរោងការ (មានវីដេអូ)

Published

on

ភ្នំពេញ ៖ ប្រិយមិត្តពិតជាបានស្គាល់រួចមកហើយ អន្ទិត ឡុង ចន្ថា ដែលជាអតីតសង្ឃដ៏មានឈ្មោះបោះសម្លេង ដោយមានទេពកោសល្យអាចធ្វើឱ្យយាយៗសើចបិទមាត់ជិត ពេលដែលសម្ដែងធម៌ទេសនាតាមពិធីតូចធំនានា តែអកុសលអតីតសង្ឃ ឡុង ចន្ថា ត្រូវបានលាចាកសិក្ខាបទកាលប៉ុន្មានខែកន្លងទៅ ក្រោយមានអាស្រូវទាក់ទងស្រីក្មេងខុសធម៌វិន័យ ។

យ៉ាងណាក្រោយពីសឹករួចមកអន្ទិត ឡុង ចន្ថា មិនសូវបង្ហាញមុខនៅលើបណ្ដាញសង្គមឡើយ រហូតថ្មីៗនេះអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលក្រៃលែងខណៈលេខមុខអតីតសង្ឃសម្ដីចាក់ទឹកមិនលេចរូបនេះ ស្លៀកពាក់យ៉ាងហំហានធ្វើជាអ្នកកំដរក្នុងពិធីមង្គលការមួយ ដោយនៅតែមានភាពកំប្លុកកំប្លែងមិនខុសពីមុននោះឡើយ ។នេះបើយោងតាមឃ្លីបវីដេអូជាង៦នាទី ដែលបង្ហោះដោយទំព័រហ្វេសប៊ុកឈ្មោះ Komsan Daily បានភ្ជាប់សំណេរឱ្យដឹងថា៖ «អន្ទិត ឡុង ចន្ថា បាត់មុខយូរឥឡូវឃើញនៅក្នុងរោងការ គីជាអ្នកកំដរ» ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Click to comment

You must be logged in to post a comment Login

Leave a Reply

Trending

Copyright © 2020