កំសាន្ត&ប្លែកៗ
សុបិនឃើញនាគសំងំក្រោមផ្ទះច្បាស់ៗពេក ក៏រកគ្រូចូលរូបនិងជួលអេស្កាមកជីក ស្រាប់តែស្លុ.តចិត្តគ្រប់គ្នា…(មានវីដេអូ)

បរទេស៖ មានព័ត៌មានចុះផ្សាយ រឿងប្តីប្រពន្ធ១គូរ បានរុះរើផ្ទះរបស់ខ្លួនចោល ដែលបានរស់នៅជាង១០ឆ្នាំមកហើយនោះ ដោយសារតែពួកគេ ជឿស៊ុបខ្លាំងលើគ្រូចូលរូបប្រាប់ថា ផ្ទះរបស់គាត់សាងសង់ នៅលើដើមឈើទាលនិងមាននាគរាជ២ នៅខាងក្រោមផ្ទះគាត់ផងដែរ ដែលជាហេតុប ណ្តាលឲ្យកូនរបស់គាត់ឈឺធ្ង ន់ ។ ក្រោយពីជឿតាមពាក្យគ្រូ ប្តីប្រពន្ធទាំង២នាក់ បានរុះរើផ្ទះចេញ ហើយជួលគ្រឿងចក្រអេស្កាវ៉ាទ័រ មកជីកកកាយខាងក្រោមផ្ទះ ដើម្បីស្វែងរកដើមឈើទាល និងនាគរាជនោះ តែទីបំផុតមិនឃើញអ្វីទាំងអស់ សូម្បីតែស្រមោលដើមឈើ ហើយគ្រូចូលរូបនោះ ក៏បានគេចខ្លួនបាត់ស្រមោល ។
បន្ទាប់ពីកើតមានរឿងនេះរួចមក ក្រុមអ្នកសារព័ត៌មាន បានចុះទៅជួបម្ចាស់ផ្ទះផ្ទាល់ ព្រមទាំងលោកអភិបាលស្រុក រួមទាំងលោកមេធាវីស្ម័គ្រចិត្ត បានទៅសួរសុខទុក្ខប្តីប្រពន្ធទាំង២នាក់ ក្រោយពីបានឮថា គ្រូចូលរូបរត់គេចខ្លួនបាត់ ដោយមិនមាននរណាទទួលខុសត្រូវ ក្រោយពីពួកគាត់សម្រេចចិត្ត រុះរើផ្ទះដែលរស់នៅរាល់ថ្ងៃ ជីកកកាយរកដើមឈើទាល និងនាគរាជ ។
ក្រោយពីការរងចាំមើល ពីប្រជាពលរដ្ឋជាច្រើន ក្នុងការជីកដីកាន់តែជ្រៅ តែមិនឃើញមានដើមឈើ តាមអ្វីដែលគ្រូចូលរូបនោះ បាននិយាយនោះឡើយ ធ្វើឲ្យប្រជាជននិងម្ចាស់ផ្ទះ មានការខឹងសម្បារ និងគ្រូចូលរូបនោះយ៉ាងខ្លាំង ទីបំផុតទីលំនៅក៏អស់ កូនប្រុសនៅតែឈើ លុយក៏ឲ្យទៅគ្រូចូលរូបនោះ ចំណែកគ្រូចូលរូប ដឹងថាមិនស្រួល ក៏ដាក់មេប៉្រូចបាត់ស្រមោល ។
ស្ត្រីជាប្រពន្ធ បានរៀបរាប់ទាំងទឹកភ្នែកថា ដោយសារតែជឿជាក់លើគ្រូនោះពេក ធ្វើឲ្យរូបគាត់អស់ទ្រព្យសម្បត្តិ រលីងពីខ្លួន ពេលនោះគាត់បានទៅសុំផ្ទះឪពុកក្មេក ដើម្បីស្នាក់អាស្រ័យជាបណ្តោះអាសន្ន ហើយមិនដឹងពេលណា ទើបគាត់មានលុយ សង់ផ្ទះថ្មីបាននោះឡើយ ។ ខណៈពេលនោះផងដែរ លោកអភិបាលស្រុក និងប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ បានចូលរួមជាលុយកាក់ម្នាក់បន្តិចបន្តួច ឲ្យពួកគាត់សាងសង់ផ្ទះតូចមួយ សម្រាប់ស្នាក់នៅផងដែរ ។
ចំណែកខាងមេធាវីវិញ បានណែនាំឲ្យប្តីប្រពន្ធរងគ្រោះទាំង២នាក់ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ដោយប្តឹងបុរសជាគ្រូចូលរូប រូបនោះពីបទ ឆបោកបញ្ឆោតអ្នកដទៃ ដោយយកទ្រព្យសម្បត្តិ និងធ្វើឲ្យអ្នកដទៃខូចខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដោយបានរុះរើផ្ទះចាស់ ដើម្បីស្វែងរកដើមឈើទាល និងនាគរាជទាំង២ នោះផងដែរ ។ សម្រាប់ករណីខាងលើនេះ ខាងប៉ូលិសមិនអាច
ប្តឹង បុរសចូលរូបនោះបានទេ ហើយក៏គ្មានសិទ្ធិទៅចាប់ខ្លួនគ្រូនោះ ដោយគ្មានពាក្យបណ្តឹងពីភាគីរងគ្រោះនោះឡើយ ហើយប៉ូលិសបានណែនាំទៅកាន់ ប្រជាជនទាំងអស់គួរតែពិចារណា ទៅលើការជឿ ដោយគ្មានហេតុផលច្បាស់លាស់ នាំឲ្យជួបគ្រោះកាន់តែធ្ងន់ដល់ខ្លួនឯង ៕

-
កំសាន្ត&ប្លែកៗ2 months ago
ស្តែងៗណាស់មើលហើយស្ទើរស្រក់ទឹកភ្នែក! រូបភាពខ្លះពីកាមេរ៉ាសុវត្ថិភាព នៃការរឹតកសម្លាប់កូនសិស្សថ្នាក់ទី៧ម្នាក់ ដែលទៅធ្វើការយាមនៅផ្ទះសំណាក់ ត្រូវភ្ញៀវសម្លាប់ប្លន់យកម៉ូតូ
-
កំសាន្ត&ប្លែកៗ2 months ago
ពិតជាសំណាង ! ឪពុក ទឹម រដ្ឋា និង ទឹម វត្តី ជិះឡានមកដល់មុខផ្ទះភ្លាម ស្រាប់តែជួបរឿងមួយនេះ ដល់ថ្នាក់ ធ្វើឲ្យ កូនៗ …(មានវីដេអូ)
-
កំសាន្ត&ប្លែកៗ3 months ago
ឃើញហើយ ស្លុតចិត្ត! នេះជាវីដេអូគំរូ ដែលបង្ហាញពីការធ្លាក់យន្តហោះឥណ្ឌូណេស៊ីចូលក្នុងសមុទ្រ (មានវីដេអូ)
-
កំសាន្ត&ប្លែកៗ3 months ago
ប្រទះស្តេចពស់វែករនាម ប្រវែងជិត១០ម៉ែត្រ គេថាសំឡេងវាស្រែកស្រដៀងកូនឆ្មា…(មានវីដេអូ)
-
កំសាន្ត&ប្លែកៗ3 months ago
ជើងខ្លាំងមួយទៀតហើយ!! ជើងខ្លាំងចូលផឹ ក ស្រា ក្រ ឡុក គ្រាន់តែអត់នា រីកំដរ ទា ត់តុកៅអីខ្ទេច ហើយស្រែកថាអ្នកណាហ៊ានថតខ្លួននឹងមានរឿង ដោយខ្លួនខ្សែផ្កាយពីរ…(មានវីដេអូ)
-
កំសាន្ត&ប្លែកៗ2 months ago
មើលហើយព្រឺក្បាល!!! ស្តែងៗណាស់ វិញ្ញាណជនរងគ្រោះចូលសណ្ឋិត ស្រែកទ្រហោយំ សូមទោសដែលកូនមិនស្ដាប់សំដីប៉ា…(មានវីដេអូ)
-
កំសាន្ត&ប្លែកៗ2 months ago
ហួសចិត្ត!! ពេលឃើញពូម្នាក់តែងតែឱប និងថើបកូនស្រីក្រមុំសឹងតែគ្រប់ពេល ពេលដឹងហើយភ្ញាក់ផ្អើលយ៉ាងខ្លាំង
-
កំសាន្ត&ប្លែកៗ3 months ago
ព្រឺក្បាលខ្ញាក់! ម៉ូតូមួយគ្រឿងបោះពួយយ៉ាងលឿនដូចរន្ទះ ម្នាក់ៗងាករកមនុស្សបើកតែពុំឃើញ…(មានវិដេអូស្តែងៗ)
You must be logged in to post a comment Login